Connect with us

ព័ត៌មានជាតិ

យក​សត្វ​ជ្រូក​ជាង​១០០​ក្បាល​ ដែល​ប​ង្ក្រាប​បាន​នៅ​ខេត្តស្ទឹងត្រែង ​មក​កម្ទេច​ចោល​នៅ​ស្រុក​បាទី

បានផុស

នៅ

តាកែវ​ ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ ២០២១​នេះ​ សត្វ​ជ្រូក​ជាង​១០០​ក្បាល​ ដែល​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ត្រូវ​បាន​យកមក​ដុត​កម្ទេចចោល​នៅ​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​បាន​កាលពីពេល​ថ្មីៗ​កន្លងទៅ​នៅ​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​កម្ពុជា-ឡាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម បាន​បញ្ជាក់​ថា ការ​ដុត​កម្ទេចចោល​ស​ត្វ​ជ្រូក​ជាង​១០០​ក្បាល​នេះ ធ្វើឡើង​ក្រោយពី​មន្ត្រី​ជំនាញ​របស់​លោក​បាន​ចុះបង្ក្រាប​បាន​រថយន្ត​ដឹក​ជ្រូក​មួយ​គ្រឿង ក្នុងចំណោម​រថយន្ត​ដឹក​ជ្រូក​៣​គ្រឿង នៅក្នុង​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពី​វេលាយប់​ថ្ងៃទី​២៣​មីនា កន្លងទៅ ហើយ​រកឃើញ​មាន​វត្តមាន​មេរោគ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​។

លោក តាន់ ផាន់​ណា​រ៉ា បន្ថែម​ទៀត​ថា ជ្រូក​ទាំងនេះ ដឹក​ចេញ​ដោយ​ក្រុម​ឈ្មួញ​លួច​នាំ​ជ្រូក​គ្មាន​ច្បាប់​អនុញ្ញាត និង​មិនបាន​គោរព​ទៅតាម​វិធានការ​របស់​ពេទ្យសត្វ ខណៈ​ដែល​ជ្រូក​នៅ​ប្រទេសជិតខាង កំពុង​កើត ជំងឺប៉េស្ត​អាហ្វ្រិក​នេះ ទើប​កម្លាំង​របស់​លោក​ចុះបង្ក្រាប​និង​យកមក​ដុត​កម្ទេច​ចោល​តែម្តង។

លោក​ថា ក្រុម​ឈ្មួញ​ទាំង​នោះ​ បាន​លួច​នាំ​ជ្រូក​ចូល​ទៅ​ប្រទេស​ឡាវ​រួច​ដឹក​បន្ត​ចូល​មក​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​ខេត្តស្ទឹងត្រែង និង​ប្រទេស​ឡាវ​វិញ បន្ទាប់ពី​យើង​បាន​រឹត​បន្តឹង​ការនាំ​ចូល​សត្វ​ជ្រូក​នេះ ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ​និង​ត្រូវ​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​ជា​ធរមាន។

លោក តាន់ ផាន់​ណា​រ៉ា បញ្ជាក់​ថា ​ក្រសួងកសិកម្ម នៅក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០២១​នេះ បាន​បង្ក្រាប​សត្វ​ជ្រូក​ដែល​មាន​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រ​ក​នេះ​បាន​៣​ករណី ក្នុងចំណោម​ករណី​ទាំង​១៦​ករណី ហើយ​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​កម្ទេចចោល​ជា​បន្តបន្ទាប់​ជាច្រើន​ករណី​ដូច​ករណី​ពេល​នេះដែរ​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម