Connect with us

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង កោត​សរសើរ​ចំពោះ​ការដឹកនាំ​ប្រកបដោយ​វីរភាព​ដ៏​អង់អាច និង​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ

បានផុស

នៅ

​ការ​កោត​សរសើរ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើឡើង​នៅក្នុង​លិខិត​ជូនពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ខួប​ចម្រើន​ជន្មាយុ​គម្រប់​៧០ ឈានចូល ៧១​ឆ្នាំ​។

តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ពន្ធនាគារ និង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា “​ខ្ញុំ​សូម​សម្តែង​នូវ​ការគោរព​កោត សរសើរ​ដ៏​ស្មោះស្ម័គ្រ ចំពោះ​ការដឹកនាំ​ប្រកបដោយ​វីរភាព​ដ៏​អង់អាច និង​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​តែង​ខិតខំ​យក​អស់កម្លាំង​កាយ និង​ប្រាជ្ញា​ស្មារតី ពុះពារ ជម្នះ​រាល់​ឧបសគ្គ ក្នុងការ​ដោះស្រាយ​នូវ​រាល់​ការលំបាក​គ្រប់បែបយ៉ាង​របស់​ប្រជាពលរដ្ឋ នៅក្នុង​កាលៈទេសៈ ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩។

ក្រោម​ម​គ្គុ​ទ្ទេស ក៏​ប្រកបដោយ ភាព​ប៉ិនប្រសប់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គោ​លន​យោ បាយ​គន្លឹះ​លើ​វិស័យ​សំខាន់ៗ ត្រូវបាន​កែលំអ និង​វិធានការ​ជាក់ស្តែង​ចាំបាច់​នានា ត្រូវបាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​កាត់បន្ថយ​ផល​ប៉ះពាល់​មក​លើ​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​គាំទ្រ​ដល់​សុខុមាលភាព​សង្គម និង​ការ​រក្សា​លំនឹង​សេដ្ឋកិច្ច​បាន​ល្អ​ប្រសើរ ក្នុង​គោល ដៅ​រួមចំណែក​ធានាបាន​រឹងមាំ​នូវ​សន្តិសុខ និង​ស្ថិរភាព​ជាតិ ដោយ​ឈរលើ​ស្មារតី​តម្កល់​ជា​អាទិភាព​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​”​។

ជាមួយគ្នា​នោះ សម្ដេច​ក្រឡាហោម ស ខេង តំណាង​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ពន្ធនាគារ និង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក តាម​បីបាច់​ថែរក្សា និង​ប្រោះព្រំ​សព្ទសាធុការពរ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ជូន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​ចៀស ផុតពី​រោគាព្យាធិ​ទាំងឡាយ​ទាំងពួង កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤៤ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម