ព័ត៌មានជាតិ
ខណ្ឌព្រែកព្នៅមួយខែជាង ទើបមានអ្នកឆ្លងកូវីដ១៩ លើកដំបូង ដោយសារអ្នកជំងឺខលប្រាប់គ្រូពេទ្យ
អាជ្ញាធរខណ្ឌព្រែកព្នៅបានសម្រេចបិទការចេញចូលលំនៅដ្ឋានប្រមាណជាង១០គ្រួសារ ដែលស្ថិតនៅភូមិកណ្តាលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បន្ទាប់ពីរកឃើញគ្រួសារមួយមានគ្នា៣នាក់មានវិជ្ជមានកូវីដ១៩រួចមក។
លោក ស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះនៅភូមសាស្ត្រខណ្ឌព្រែកព្នៅមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣នាក់ ជាស្ត្រីទាំងអស់នៅក្នុងគ្រួសារមួយស្ថិតក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ។
ស្ត្រីទាំង៣ នាក់ ដែលឆ្លងជំងឺកូវីដ១៩នោះទី១ជាស្ត្រីខ្មែរអាយុ៦១ឆ្នាំ ទី២ស្ត្រីអាយុ៣៩ឆ្នាំនិងទី៣ជាកុមារីអាយុ១១ឆ្នាំរស់នៅភូមិកណ្តាលសង្កាត់ព្រែកព្នៅ។
លោកស៊ីម សុផង់ បន្តថា បន្ទាប់ពីមានការសង្ស័យថាមានឆ្លងជំងឺកូវីដ១៩ ស្ត្រីទាំង៣នាក់នោះ បានទូរសព្ទទៅកាន់គ្រូពេទ្យមកយកសំណាកទៅពិនិត្យរកកូវីដ១៩។ លុះដល់យប់ថ្ងៃទី៣០ខែមីនាឆ្នាំ២២០១ ខាងក្រសូងសុខាភិបាលបានប្រាប់មករដ្ឋបាលខណ្ឌថា មានករណីឆ្លងជំងឺកូវីដ១៩នៅខណ្ឌព្រែកព្នៅ។
«ពេលទទួលបានដំណឹងពីក្រសួងសុខាភិបាលភ្លាមធ្វើឲ្យរដ្ឋបាលខណ្ឌ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខណ្ឌមិនដែលមានករណីឆ្លងជំងឺនេះពីមុនមកទេ»។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះស្ត្រីទាំង៣នាក់នោះត្រូវបានបញ្ជួនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យហ្លួងម៉ែរួចរាល់ហើយដែរ។ ចំពោះទីតាំងដែលមានករណីឆ្លងអាជ្ញាធរបានសម្រេចបិទការចេញចូលលំនៅដ្ឋាននៅម្តុំនោះប្រមាណជាជាង១០ផ្ទះដើម្បីឲ្យមន្ត្រីសុខាភិបាលយកសំណាកអ្នកជាប់ពាក់ព័ន្ធទៅធ្វើតេស្តរកកូវីដ១៩៕
អត្ថបទ៖ សំអឿន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?