Connect with us

ព័ត៌មានជាតិ

មន្ទីរ​សាធារណការខេត្តព្រះវិហារ​ បន្តជួសជុលផ្លូវ​ក្រាល​ល្បាយ​ថ្ម៣​ខ្សែ នៅតាម​ជើងភ្នំ​ដងរ៉ែក

បានផុស

នៅ

​បើទោះបី​ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្នុងតំណាក់កាល​នៃ​ការបង្ការ ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩​ក៏ពិតមែន ប៉ុន្តែ​សម្រាប់មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ នៅតែ​បន្តការជួសជុល​ថែទាំ​ផ្លូវ​នៅក្នុង​ខេត្ត​របស់ខ្លួន​ជាប្រចាំ ដើម្បី​កុំឲ្យ​ខូចខាត​ធ្ងន់ធ្ងរ ចំណាយ​លើ​ការជួសជុល​ ឬ​ស្ថាបនា​ឡើងវិញ​ច្រើន ហើយក៏​ដើម្បី​បង្ក​ភាពងាយស្រួលដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ផងដែរ​។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១​នេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដោយ​កៀរ​សម្រួល​ផ្លូវ​ក្រាល​ល្បាយ​ថ្ម​ចំនួន​០៣​ខ្សែ នៅ​តាម​បណ្ដោយ​ជើងភ្នំ​ដងរ៉ែក ស្ថិតនៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ បានឲ្យដឹង​ថា បើទោះបី​ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្នុងតំណាក់កាល​នៃ​ការបង្ការ ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩​ក៏ពិតមែន អនុវត្ត​តាម​ការណែនាំ​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១​នេះ ក្រុមការ​ងារ ជួសជុលថែទាំ​ផ្លូវរបស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បន្ត​កិច្ចខិតខំ​ប្រឹង​ប្រែង កៀ​រសម្រួល​ផ្លូវ​ក្រាល​ល្បាយ​ថ្ម​ចំនួន​០៣​ខ្សែ នៅតាម​បណ្ដោយ​ជើងភ្នំ​ដងរ៉ែក ស្ថិតនៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដូចជា​ផ្លូវ​ខេត្ត​លេខ 2PVH1 ប្រវែង​៩,៥​គីឡូម៉ែត្រ ដោយ​កៀរ​សម្រួល ថែម​ល្បាយ​ថ្ម ស្រោច​ទឹក កិន​បង្ហាប់ សម្រេចបាន​លទ្ធផល១០០% និង​បន្ត​កៀ​រសម្រួល ផ្លូវ​ខេត្ត​លេខ២៦ ២៧ ប្រវែង​១៣,៨​គីឡូម៉ែត្រ(​ភូមិគ​១ ដល់​ភូមិ​អង្គ្រង​) និង​ផ្លូវ​ខេត្ត​លេខ 2PVH3 ប្រវែង ១៧,០​គីឡូម៉ែត្រ ពី​ជើងភ្នំ​ទ្រព្យ ដល់​ភូមិ​អង្គ្រង​)​។​

គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការងារ​បង្ការ​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ តែងតែ​យកចិត្តទុកដាក់​បំផុត​ក្នុងការ​ចូលរួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​ជាពិសេស​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា នូវ​វិធានការ ការពារ​ជំងឺ​កូ​វីដ​១៩ ៣​កុំ ៣​ការពារ​។​

ថ្នាក់ដឹកនាំ​មន្ទីរតែងតែបាន​ដាស់តឿន​ក្រើនរំលឹក​ដល់​មន្ត្រីក្រោមឱវាទ​ទាំងអស់​ជារឿយៗ ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់ ដោយ​បន្ត​អនុវត្ត​វិធានការ​ខាងលើ​ឲ្យបាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​តាម​ការណែនាំ ដោយបាន​ចាត់តាំង​មន្ត្រី​ប្ដូរ​វេន​គ្នា​ប្រចាំការ​រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​ត្រួតពិនិត្យ​កំដៅ និង​បាញ់​អាល់កុល​លាងដៃ​ជូន​មន្ត្រី និង​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​គ្រប់​ប្រភេទ​របស់​មន្ទីរ​ទាំងអស់ នៅ​ទ្វារ​ច្រកចេញចូល និង​នៅមុខ​អគារ​ទាំងអស់​របស់​ម​ន្ទីរ​៕​

អត្ថបទ​ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម