Connect with us

ព័ត៌មានជាតិ

មានចម្ងល់ជុំវិញការអនុវត្តបម្រាម​គោចរ​អាចទាក់ទងលេខទាំង ៤ ខ្សែនេះ

បានផុស

នៅ

សាលារាជធានី​ភ្នំពេញ​បាន​ចេញបម្រាម​គោចរដោយហាម​ឃាត់ការ​ធ្វើ​ដំណើរក្នុង​ទីតាំង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ ចាប់​ពី​ម៉ោង ​៨យប់​ដល់​ម៉ោង ​៥ ​ទាប​ភ្លឺ ក្នុង​រយៈ​ពេល​ ១៤ ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ២ ខែ​មេសា ឆ្នាំ ២០​២១ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះប្រជាពលរដ្ឋដែលមានចម្ងល់ពាក់ព័ន្ធនឹងការអនុវត្តបម្រាមគោចរអាចទាក់ទងទៅលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធដែលសាលារាជធានីភ្នំពេេញប្រកាសឲ្យដឹងរួមមាន៖

  • Hotline 1299
  •  098 379 777
  • 077 856 966
  • 099 429 040

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីថ្ងៃទី១ ដើមខែមេសានេះ បាន​សម្រេច​មិនឲ្យប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​ផ្ទះ​សម្បែង​ ឬ​ទៅ​កន្លែង​ណា​មួយ​មិន​ចាំបាច់ចាប់​ពី​ម៉ោង ​៨ ​យប់​ដល់​ម៉ោង ​៥ ​ភ្លឺ​។ ចំណែកម្ចាស់​អា​ជីវកម្ម​លក់​ដូរ​ម្ហូប​អាហារ​និង​ភេសជ្ជៈ​ ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ក្នុង​ម៉ោង​ពេល​ដូច​គ្នា​នេះ ដោយចាប់អនុវត្តពីថ្ងៃទី ២ ខែមេសា យប់នេះ។

សេចក្តី​សម្រេច​បញ្ជាក់ថា​ អ្នក​ធ្វើ​ដំណើរ​និង​អ្នក​បើក​បរ​យានយន្ត ក៏​ត្រូវបាន​ស្នើ​ឲ្យផ្អាក​ជា​បណ្តោះ​នូវ​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​នៅ​ចន្លោះ​ម៉ោង​ ៨​ យប់ ​ដល់​ម៉ោង​ ៥ ​ភ្លឺ។

ប៉ុន្តែ​លើក​លែង​មួយ​ចំនួន ដូច​ជា​ការ​ធ្វើ​ដំណើរ​ដោយ​មូល​ហេតុ​សុខ​ភាព​បន្ទាន់ ​និង​មូល​ហេតុ​ចាំចាច់​ក្នុង​គ្រួសារ​ដែល​មាន​លិខិត​បញ្ជាក់​ ឬការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ក្រុម​គ្រូពេទ្យ​ទាំង​ផ្នែក​រដ្ឋ​និង​ឯកជន​មន្ត្រី​រាជការ​ ក្រុម​ពន្លត់​អគ្គិភ័យ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដើម្បី​បំពេញ​បេសកកម្ម​ជូន​ស្ថាប័ន និង​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​និង​កម្មករ​កម្ម​ការិនីទៅ​កន្លែង​បំពេញ​ការងារ​ នៅ​ក្នុង​សហគ្រាស​គ្រឹះ​ស្ថាន​រោង​ចក្រ​ ឬទីតាំង​អាជីវកម្ម​ ដែល​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ធម្មតា​។

បើ​តាម​សេចក្តី​សម្រេច អាជីវករ​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សេវា​នៅតូប​អាហារ​អាហារ​ដ្ឋាន​ ភោជនីយដ្ឋាន ​ហាង​កាហ្វេ​ ហាង​ភេសជ្ជៈ​ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋា​គារ​ជាដើម នៅ​ចន្លោះ​ម៉ោង ​៨ ​យប់ ដល់​ម៉ោង ​៥ ភ្លឺ​ ជា​កំហិត។ ប៉ុន្តែ​មានការអនុ​ញ្ញាត​ឲ្យ​វេច​ខ្ចប់​បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម