Connect with us

ព័ត៌មានជាតិ

ការផ្អាក​ការ​ចរាចរ​និង​សកម្មភាព​អាជីវកម្ម រយៈពេល១៤​ថ្ងៃ មិន​ប៉ះ​ពាល់​ដល់​ការលក់ដូរ នៅ​ផ្សារ​ដើម​គរ​ទេ​

បានផុស

នៅ

​ផ្សារ​ដើម​គរ គឺជា​ផ្សារ​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងការ​បែងចែក​បន្លែ ផ្លែឈើ នៅក្នុង​រាជធានី​ភ្នំពេញ និង​បញ្ជូនទៅ​បណ្ដា​ខេត្ត​ក្រុង​មួយចំនួនទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ឲ្យ​ផ្អាក​ការ​ចរាចរ រួមទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍​នោះ សំរាប់​ទីផ្សារ​ដើម​គរ​មិនមាន​ការប្រែប្រួល​អ្វី​នោះទេ ពោលគឺ​នៅ​រក្សា​ការលក់​ដូរ ដូច​ធម្មតា ដោយ​គណៈកម្មការ​ផ្សារ​បាន​និងកំពុង​បំពេញការងារ​យ៉ាង​មមាញឹក​ ក្នុង​ការបំពេញ​ឯកសារ​និង​កាត​សំគាល់​ខ្លួន ជូនទៅ​បងប្អូន​កម្មករ អាជីវករ​លក់ដូរ ទាំងនេះ ដើម្បី​ឲ្យ​ពួកគាត់​មាន​សិទ្ធិ អាចធ្វើ​ដំណើរ​ចេញ ចូល​រាជធានី​ភ្នំពេញ ដោយ​មិន​មានការ​ឃាត់ឃាំង​និង​ពិន័យ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​លោក គៀង ចក់ ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គរ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០២ ​ខែមេសា​នេះ​ថា ចំពោះ​ផ្សារ​ដើម​គរ គឺ​មិនមាន​ការបិទ​ការលក់ដូរ ឬ​ផ្គត់ផ្គង់​បន្ថែម ផ្លែឈើ​នោះទេ ។ ចំពោះ​កម្មករ អាជីវករ អ្នកលក់ដូរ កម្មករ​អនាម័យ​នៅពេល​យប់ ខាង​គណៈកម្មការ​ផ្សារ បាន​នឹង​កំពុង​រៀបចំ ធ្វើ​កាត​សម្គាល់​ខ្លួន​ជូន​ពួកគាត់​ហើយ ដើម្បី​ឲ្យ​ពួកគាត់​បានមក​បំពេញ​ការងារ និង​ប្រកប​អាជីវកម្ម ដោយ​មិនមាន​ការ​ឃាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច។

​គួរ​បញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១ ​ម្សិល​មិញ​នេះ បានចេញ​សេចក្តីសម្រេច​មួយ ដោយ​ផ្អាក​ការ​ចរាចរ រួមទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍ ហើយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​ជា​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ អោយ​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ដកហូត​មធ្យោបាយ អ្នក​ដែល​បន្ដ​ធ្វើដំណើរ​ដោយ​មិនចាំបាច់ បំពាន​នឹង​បម្រាម​ដែល​បាន​ដាក់​ចេញ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ​។​

​សេចក្តី​សម្រេច​នេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​ថិរវេលា​អនុវត្ត​រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១៕​

អត្ថបទ៖ ស្រីរ័ត្ន​

សូមចុចអាន៖ រក​ឃើញករណី​ឆ្លងកូវីដ១៩ ថ្មីចំនួន៦៩ នាក់់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម