Connect with us

ព័ត៌មានជាតិ

ធនាគារពីរ នៅស្រុកមុខកំពូល អាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ

បានផុស

នៅ

អាជ្ញាធរស្រុកមុខកំពូល នៅថ្ងៃទី ២ ដើមខែមេសានេះ បានសម្រេចបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យធនាគារអេស៊ីលីដា និងធនាគារ ABA បើកដំណើរការធម្មតាឡើងវិញ បន្ទាប់ពីបិទរយៈពេល ១ សប្តាហ៍ ដោយសារមានជាប់ពាក់ព័ន្ធជាមួយ បុគ្គលឈ្មោះ មួន សុភាន់ មានទីលំនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដែលបានរត់គេចចេញពីភ្នំពេញ ទៅខេត្តពោធិ៍សាត់កាលពីសប្តាហ៍មុន។

កម្មវិធីចុះបញ្ចប់ទីតាំងធ្វើចត្តាឡីស័ក ក្រោមវត្តមានលោក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល និងលោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ចំពោះបុគ្គលិក ៦នាក់នៅធនាគារអេស៊ីលីដា និង ២នាក់ នៅធនាគារ ABA ដែលបានប៉ះពាល់នឹងទីតាំង ដែលមានបុគ្គល មួន សុភាន់ សង្ស័យកើតកូវីដ-១៩ ចេញ-ចូល ត្រូវបន្តធ្វើចត្តាឡីស័កនៅធនាគារ ដែលដាក់អោយនៅដាច់ដោយឡែក រហូតបានយកសំណាកលើកទីពីរ ទទួលលទ្ធផលអវិជ្ជមានទើបបញ្ចប់ការធ្វើចត្តាឡីស័ក។

សូមជម្រាបថា បុគ្គលឈ្មោះ មួន សុភាន់ អាយុ ៣៥ឆ្នាំបាន ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តា​ឡីស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ តាមឃាត់ខ្លួនបាននៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បុគ្គលរូបនេះ បានគេចចេញពីភ្នំពេញ ចូលទៅស្រុកកំណើត និងបន្តដំណើរទៅ ខេត្តពោធិ៍សាត់ ចំនួន២យប់៣ថ្ងៃ ហើយបានចូលទៅស្នាក់នៅផ្ទះសំណាក់ អង្គរមាស ចំនួន២យប់ នៅបន្ទប់១០១ និងកន្លែងជាច្រើនផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម