Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ ស ថេត៖ យប់នេះ សមត្ថកិច្ចចម្រុះនឹងចាប់ផ្តេីមអនុវត្តបម្រាមគោចរហើយ

បានផុស

នៅ

លោកឧត្តមសេនីយ៍ ស ថេត ស្នងការ នៃស្នងការដ្ឋាននគរបាលជាតិបានបានឲ្យដឹងនៅព្រឹក ថ្ងៃទី០២ ខែមេសា នេះថា នៅយប់ថ្ងៃទី ០២ ខែមេសា​ ឆ្នាំ២០២១​នេះ​ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងចាប់ផ្តេីមអនុវត្តបម្រាមគោចររបស់សាលារាជធានីភ្នំពេញ​ ដោយផ្អាកធ្វេីដំណេីរបណ្តោះអាសន្ន​ ចាប់ពីម៉ោង​៨យប់ ដល់ម៉ោង​៥ជិតភ្លឺ លលេីកលែងតែចំណុចមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ស ថេត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចចូលរួមសហការអនុវត្តទាំងអស់គ្នា ដេីម្បីបង្ការ​ និង ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។

បើតាមលោកឧត្តមសេនីយ៍ ស ថេត ចំណុចមួយចំនួន ដែលត្រូវបានលើកលែងនោះ រួមមាន: 

១- អ្នកដែលមានមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ។

២- ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ និងកងកម្លាំង ដែលត្រូវបំពេញភារកិច្ច។

៣- រថយន្តកុងតឺនី រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តដឹកសម្រាម សំណល់រឹង និងសំណលវិជ្ជសាស្រ្ត និងការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន

៤- បុគ្គលិក កម្មករ -កម្មការីនី និងអាជីវកម្ម ដែលអនុញ្ញតឲ្យបើកធម្មតា ត្រូវមានលិខិត បញ្ជាក់ពីអង្គភាព និងត្រូវពាក់កាតជាប់ខ្លួន។

៥- ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញតដោយអាជ្ញាធរមានសមត្ថកិច្ច។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម