Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​អំពាវនាវ​ដល់​ព្រះសង្ឃ​ កុំ​និមន្ត​គោចរ​​បិណ្ឌបាត ​នៅ​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​លោក សេង សុ​មុនី រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រ​សួង​ធម្មការ​និង​សាសនា​ បានធ្វើការ​អំពាវនាវ​ដ​ល់​ព្រះសង្ឃ​នៅ​ទូទាំងប្រទេស​ កុំ​និមន្ត​គោចរ​បិណ្ឌបាត​ នៅ​តំបន់​ណា​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោកបាន​មានប្រសាសន៍ថា ​បើទោះបីជា​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​ ក៏​នៅមាន​ព្រះសង្ឃ​ភាគច្រើន​ នៅតែ​បន្ត​និមន្ត​គោចរ​បិណ្ឌបាត នៅតាម​មូលដ្ឋាន​នានា​ពិសេស​ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ដែល​កំពុង​មាន​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩​ នៅ​ក្នុង​សហគមន៍​។ ​លោក បាន​បន្តថា ​ក្រសួង​បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​ផ្អាក​ការ​ប្រារព្ធ​ពិធី​ជួបជុំ​តាម​បែប​សាសនា​នានា​រួចហើយ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​ និង​បាន​ណែនាំ​ដល់​ព្រះសង្ឃ​ ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​៣​ការពារ​ និង​៣​កុំ​របស់​ក្រសួងសុខាភិបាល​ពេល​និមន្ត​ទៅ​គោចរបិណ្ឌបាតរ។

លោក​បាន​បន្តទៀតថា​«​បើ​ព្រះសង្ឃ​គ្រប់​អង្គ​អនុវត្ត​វិធានការ​៣​ការពារ​និង​៣​កុំ​ដូចជា ​រក្សា​គម្លាត​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​និង​សំអាត​អនាម័យ​ដៃ​លាងដៃ​ និង​សាប៊ូ​និង​ជែ​ល​ឬ​អាល់កុល​នោះ ខ្ញុំ​គិតថា​នឹង​អាច​ចៀស​ផុតពី​ការចម្លង​មេរោគ​ដ៏​កាច​សាហា​នេះ​ បាន​ព្រោះ​រហូតមក​ដល់ពេលនេះ​នៅ​មិន​ទាន់មាន​ព្រះសង្ឃ​អង្គ​ណាមួយ​ មាន​ឆ្លង​ជំងឺ​នេះ​នៅឡើយ​ទេ​»​។ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រ​សួង​ធម្មការ​និង​សាសនា បាន​បន្ថែមទៀតថា​ ក្រសួង​មិនមាន​គោលការណ៍​មិន​ឲ្យ​ព្រះសង្ឃ​ផ្អាក​និមន្ត​គោចរ​បិណ្ឌបាតនោះទេ​ គឺ​អាស្រ័យ​ទៅលើ​មន្ត្រី​សង្ឃ​នៅតាម​រាជធានី​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​សម្រេច​ថា​ តើ​នៅ​តំបន់​ណាខ្លះ​ដែល​គួរ​ផ្អាក​និង​តំបន់​ណាខ្លះ​ដែល​គួរ​អនុញ្ញាត​នោះ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ​ថ្មីៗ​នេះ ​មាន​វត្ត​ចំនួន​៤​រួមមាន​វត្ត​ព្រែក​អំបិល វត្ត​ខ្ពប វត្ត​កោះ​ខែល និង​វត្ត​ទឹក​វិល ហៅ​វត្ត​ចុង​កោះ​នៅក្នុង​ស្រុក​ស្អាង​ខេត្តកណ្តាល​ បានសម្រេច​ផ្អាក​និមន្ត​គោចរ​បិណ្ឌបាត តាម​ក្រុម​វេន​បណ្តោះអាសន្ន​ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ដោយសារ​ខេត្ត​កណ្តាល​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ជា​បន្តបន្ទាប់​។ ​ចំពោះ​ចង្ហាន់​ ដែល​ពុទ្ធបរិស័ទ​អញ្ជើញ​យកមក​ប្រគេន​នៅ​វត្ត ព្រះសង្ឃ​នៅតែ​ទទួល ប៉ុន្តែ​ត្រូវធ្វើ​ការការពារ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​រក្សា​គម្លាត​១.៥ ម៉ែត្រ​ពីគ្នា វាស់​កម្តៅ ពាក់​ម៉ាស់ និង​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ឲ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ការផ្អាក​ការ​ចរាចរ​និង​សកម្មភាព​អាជីវកម្ម រយៈពេល១៤​ថ្ងៃ មិន​ប៉ះ​ពាល់​ដល់​ការលក់ដូរ នៅ​ផ្សារ​ដើម​គរ​ទេ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម