Connect with us

ព័ត៌មានជាតិ

ឌីជេ ក្តិ​ប បញ្ជាក់​ពី​អាការៈជំងឺ​បន្ទាប់​មានការ​លើកឡើង​ថា​ឆ្លង​កូ​វីដ​-១៩

បានផុស

នៅ

បន្ទាប់ពី​មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​តាមរយៈការដកស្រង់​សំណេរ​របស់​ ឌី​ជេ កណ្តុរ ដែល​បាន​លើកឡើងថា​ ឌី​ជេ ក្តិ​ប បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ក្រោយពេល​ធ្វើដំណើរ​ដល់​ខេត្ត​សៀម​រាប​នោះ ​ពេលនេះ ​ឌី​ជេ ក្តិ​ប បាន​ចេញមុខ​បញ្ជាក់​ការពិត​ជាមួយ​អាការ​:​ជំងឺ​ក្នុង​ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប​នឹង​ដំណឹង​ខាងលើនេះ​ តារាចម្រៀង​រ៉េ​ប​ ឌី​ជេ ក្តិ​ប កាលថ្ងៃទី១ម្សិលមិញ​ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ខ្លី​ ដោយបាន​បញ្ជាក់ថា ​លោក​នៅ​មិនទាន់មានជំងឺ​កូ​វីដ១៩ ​នៅឡើយ​ទេ​។​ លោកក៏សូមអរគុណ​បងប្អូន​គ្រប់គ្នា​ដែល​បារម្ភ​។​

ឌីជេ ក្ដិប បានបញ្ជាក់ថា លោកយក​សំណាក​២​ដង​ហើយ​ តែ​លទ្ធផលមិនមានឆ្លងជំងឺកូ​វីដ​ទេ គ្រាន់​តែ​សុខភាពលោក មានការ​រលាក​សួត​ ប៉ុន្តែ​ក៏​នៅ​មិនដឹង​ច្បាស់​ដែរ ​ដោយកំពុង​សម្រាក​ព្យាបាល​តាមដាន​សុខភាព​សិន​។​

សូមបញ្ជាក់ថា​ ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ឌី​ជេ កណ្តុរ បានលើកឡើង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កថា ​ស៊ូៗ​ប្អូន DJ ក្តិ​ប កំពុង​តែមាន​ជំងឺ​ប្រចាំកាយ​ផង​ មក​ឆ្លង​កូ​វីដ​ទៀត ​លោក​ព្រះ​អើយ​។​​កុំ​បាក់​ទឹកចិត្ត​ឲ្យសោះ​អ្នក​ស្រលាញ់​ចូលចិត្ត​គាត់​ជួយ​ជូនពរ​ម្នាក់​មួយ​មក ឲ្យ​រូ​ច​ផុតពី​សង្គ្រាម​ស៊ីសួត​ដ៏​កាច​សាហាវ​នេះ​។​ប៉ុន្តែ​ដំណឹង​នេះ​ត្រូវបាន​ ឌី​ជេ ក្តិ​ប ថា​ ខ្លួន​មិនទាន់​កើត​ជំងឺ​កូ​វីដ​នៅឡើយ​ទេ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម