Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​បង្ហាញ​ទីតាំង​ដែល​ត្រូវដាក់​គោល​ដៅបិទ​បម្រាម​គោចរ​នៅ​យប់​នេះ​

បានផុស

នៅ

​​សមត្ថកិច្ច​បានបង្ហាញ​អំពី​ទីតាំង​មួយចំនួន​ដែល​ត្រូវដាក់​គោលដៅ​ត្រួតពិនិត្យ ​និង​បិទ​បម្រាម​គោចរ​ចាប់ពី​ម៉ោង​៨​យប់​ថ្ងៃទី​០២​ ខែមេសា ​រហូតដល់​ម៉ោង​៥​ទៀបភ្លឺ​ ចូល​ថ្ងៃទី​០៣​​ ខែមេសា​ ឆ្នាំ​២០២១​នៅក្នុង​ភូមិ​សាស្ត្រា​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅ​ដែល​ត្រូវ​បិទ​បម្រាម​គោល​ចរ​នោះ​រួមមាន​ខណ្ឌ​ក្រៅ​ក្រុង​១- ច្បារអំពៅ នៅ​ផ្លូវជាតិ​លេខ​១​កែង​Tiger​ និង​ផ្លូវ​ក្រោម​ស្ពាន​សំរោង​។ ​២- ខណ្ឌមានជ័យ ​នៅរង្វង់​មូល​ព្រះ​នរាយ៍​ និង​ស្តុ​ប៦០m ( ម៊ែ​សឺ​ដេ​ស​)​។​ ៣- ខណ្ឌដង្កោ ​នៅស្តុ​ប​៥០​ម៉ែត្រ​កែង២១៧​ និង​បេតុង​ព្រៃ​ស​កែង​ផ្លូវជាតិ​លេខ​៣ ។ ​៤-ខណ្ឌ​កំបូល ​នៅ​ផ្លូវជាតិ​លេខ​៤​ មុខ​បុរី​សែន​មនោ​រម្យ ៥- ខណ្ឌ​ពោធិ​សែន​ជ័យ ​នៅរង្វង់​មូល​ចោម​ចៅ ​និង​ផ្លូវ​ចោមចៅ ស្តុ​ប​ទួល​ពង្រ​។ ៦-ខណ្ឌ​សែន​សុខ​ នៅ​ស្តុ​ប​ហាណូយ​ កែង​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​និងផ្លូ​វ​.២០១១ កែងផ្លូវ​១៩៦២​។ ​៧- ខណ្ឌ​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥​ ទប់​មុខ​អធិការដ្ឋាន​និង​ស្ពាន​ឡុង​ឈិន​។ ៨-​ខណ្ឌប្ញ​ស្សី​កែវ​ នៅ​ផ្លូវ​ឡឥដ្ឋ​កែង​វិមាន​ឈ្នះ​ឈ្នះ​ និងក្រោម​ស្ពាន​ព្រែក​ព្នៅ​។ ​៩-​ខណ្ឌ ជ្រោយចង្វារ ផ្លូវជាតិ​៦ កែង​វិមាន​ឈ្នះ​ឈ្នះ​។​ ចំណែក​ខណ្ឌ​ក្នុង​ក្រុង​វិញ​រួមមាន ​១- ខណ្ឌចំការមន​នៅ​មុនី​វង្ស មុខRock​ និង​ផ្លូវ​២៧១ មុខ​ភ្នំពេញ​ស្ព័ត​។ ២-​ខណ្ឌបឹង​កេងកង ​នៅ​ផ្លូវម៉ៅ​សេទុង​ មុខ​វ៉ាន់ដា​ និង​ផ្លូវ​ព្រះសីហនុ មុខ​ឡាក់​គី​។ ​៣- ខណ្ឌដូនពេញ​ ផ្លូវសុធារស កែង​សុរាម្រិត​ និង​ផ្លូវ​មុនី​វង្ស មុខ​សត្យ​មុនី​ចេ​តី​យ៍​។​ ៤-​ខណ្ឌ៧​មករា :​នៅ​ផ្លូវ​នេ​រុ មុខ​អគារ​១៣​ជាន់ ​និង​ផ្លូវ​កម្ពុជា​ក្រោម ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​៥-​ខណ្ឌទួលគោក​នៅ​ផ្លូវ​.២៧១ មុខ​ផ្សារ​ហេង​លី ​និង​ផ្លូវ​ម៉ៅ​សេទុង មុខ​ម៉ុង​ឌី​យ៉ា​ល់​។ ចំណែក​គោលដៅ​ចរាចរ​វិញ​មាននៅ​១- រង្វង់​មូល​គួច​កាណុង២- ស្តុ​ប​បូកគោ ៣- ច្រមុះជ្រូក​ក្បាលថ្នល់ ៤- ស្ពាន​អាកាស​៧​មករា​៥-រង្វង់​មូល​កាំ​កូ​។​

លោក វរសេនីយឯក សាន​ សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២​ ខែមេសានេះ​ថា​ ចាប់ពី​យប់​នេះ​ទៅ ​សមត្ថកិច្ច​ចម្រុះ​នឹង​ចុះ​ត្រួតពិនិត្យ​នៅតាម​ទីសាធារណៈផ្លូវ​តូច​ធំ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​ការផាកពិន័យ​ទៅលើ​ពលរដ្ឋ​ទាំងឡាយណា ​ដែល​ល្មើស​នឹង​បម្រាម​គោល​ចរ ​ដែល​សាលា​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​ពី​ម៉ោង៨​យប់ ​ដល់​ម៉ោង​៥​ទៀបភ្លឺ​។​

គួរ​បញ្ជាក់ថា​ វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នេះ ​មាន​រយៈពេល​២​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃទី​០១ ខែមេសា​នេះ រហូតដល់​ថ្ងៃទី​១៤ ខែមេសា​ឆ្នាំ​២០២១៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម