Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ស្នើ​ឲ្យ​រៀបចំ​ចាក់​វ៉ាក់សាំង ដល់​អ្នក​រត់​កង់​បី អ្នករត់​តាក់ស៊ី អ្នកលក់​ត្រី អ្នកលក់​បន្លែបង្ការ នៅតាម​ផ្សារ​ជាបន្ទាន់

បានផុស

នៅ

មាន​ប្រសាសន៍​តាមរយៈ​សារ​សំឡេង នា​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច រៀបចំ​ចាក់​វ៉ាក់សាំង ដល់​អ្នករត់​កង់​បី អ្នក​រត់​តាក់ស៊ី អ្នកលក់​ត្រី អ្នកលក់​បន្លែបង្ការ ជាពិសេស​អ្នករកស៊ី ដែល​មាន​ផលប៉ះពាល់ ងាយ​ឆ្លង​នៅតាម​ទីផ្សារ​ឲ្យ​បាន​ឆាប់រហ័ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ​លើកឡើង​ថា ភ្នំពេញ​បានក្លាយ​ជា​ចំណុច នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយក៏​ជាទី​កន្លែង​ដែល​យើង​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ សម្ដេច​តេ​ជោ​បន្ត​ថា ហ្វាក់​សាំង​ត្រូវបាន​ប្រើប្រាស់​នៅ​គ្រប់​រាជធានី ខេត្ត ទាំងអស់ ប៉ុន្តែ​សម្រាប់​រាជធានី​ភ្នំពេញ ត្រូវ​ប្រើប្រាស់​ឲ្យ​បាន​ច្រើន​បំផុត តាមតែ​អាចធ្វើ​ទៅបាន​។

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន កន្លងទៅ​សម្ដេច​បាន​ឲ្យ​ប្រើ​វ៉ាក់សាំង Sinopharm ចំនួន​៤០ ដូ​ស សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ ដូចជា​អ្នករត់​កង់​បី អ្នករត់​តាក់ស៊ី អ្នកលក់​ត្រី អ្នកលក់​បន្លែបង្ការ​នៅតាម​ផ្សារ ដែល​អាច​និយាយ​ថា ជា​អ្នក​ស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​៤០​ម៉ឺន​ដូ​ស​នេះ អាច​ប្រើប្រាស់​គ្រប់គ្រាន់ ដោយ​បន្ថែម​ទៅលើ​វាក់​សាំង AstraZeneca ដែល​ចាក់ទៅលើ​មនុស្ស​ចាស់ ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​។

ជាមួយគ្នា​នោះ សម្ដេច​បាន​ស្នើ​សុំ​ឲ្យ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន និង​លោក ឃួ​ង ស្រេង រៀបចំ​ចាក់​វ៉ាក់សាំង​ជាបន្ទាន់​ទៅលើ​អ្នកលក់​ត្រី អ្នកលក់​បន្លែបង្ការ អ្នករត់​កង់​បី អ្នករត់​តាក់ស៊ី ជាពិសេស​អ្នករកស៊ី ដែលមាន​ផលប៉ះពាល់​ងាយ​ឆ្លង​នៅតាម​ទីផ្សារ​ឲ្យ​បាន​ឆាប់រហ័ស ហើយ​ក្នុងនោះ អ្នក​ដឹកជញ្ជូន​ផ្សេងៗ ដែល​យកតាម​ការបញ្ជា​ទិញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ត្រូវតែ​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​បង​ដែរ​៕

ដោយ​ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម