សេដ្ឋកិច្ច
តួកគីសង្ឃឹមថានឹងសម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជាដល់១ពាន់លានដុល្លារ
សមាជិកសភាតួកគី និងជាតំណាងប្រតិភូសភាតួកគីលោក អូស្មាន់ សាហ្លាម (Osman Saglam) បានបង្ហាញនូវក្ដីសង្ឃឹមពីការសម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជាដល់១ពាន់លានដុល្លានាពេលឆាប់ៗខាងមុខ។ ការលើកឡើងនេះក្នុងពេលដែលលោកជួបពិភាក្សាការងារជាមួយអនុប្រធានទី២រដ្ឋសភាកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

លោក អូស្មាន សាហ្លាម បានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងតួកគីកាន់តែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពី ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដោយលោកសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងឈានដល់ ១ពាន់លានដុល្លា នាពេលខាងមុខឆាប់ៗនេះ។
អនុប្រធានទី២កម្ពុជាលោក វង សូត មានប្រសាសន៍ដោយបានសង្កេតពីការរីកចម្រើនជាបន្តបន្ទាប់នូវទំនាក់ទំនងរវាងកម្ពុជា និងតួកគី ដោយមានការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា នៅលើវិស័យជាច្រើន ព្រមទាំងមានការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិជាច្រើន ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

លោកបន្ថែមដោយបានអរគុណចំពោះរដ្ឋាភិបាលនៃសាធាររដ្ឋតួកគី ដែលតែងតែគាំទ្រ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យជាច្រើន ដូចជា៖ វិស័យអប់រំ ការថែទាំសុខភាព ជំនួយសង្គ្រោះទឹកជំនន់ ជំនួយដោះមីន ការកសាងលំនៅដ្ឋានជូនប្រជាជនក្រីក្រ និងជំនួយជាច្រើនទៀត តាមរយៈទីភ្នាក់ងារសម្របសម្រួល-ទីកា (TIKA) ចាប់តាំងពី ឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន។
កម្ពុជានិងតួកគីមានគោលដៅសម្រេចឱ្យបានទំហំពាណិជ្ជកម្មឱ្យបាន១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤កន្លងទៅ ខណៈក្នុងឆ្នាំ២០២៣ទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបាន ២៣៤លានដុល្លារ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ