ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរី ដាំ និងចែកកូនឈើជាង៣០០០ដើម ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា
នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធទិវា រុក្ខទិវា ៩កក្កដា ព្រមទាំងបានដាំ និងចែកកូនឈើជាង ៣០០០ពាន់ នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ ដែលស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីអបអរក្នុងពិធីនេះ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លើកឡើង ថាក្នុងឱកាសបុណ្យ រុក្ខទិវា នៅខេត្តមណ្ឌលគិរី ឆ្នាំនេះ រដ្ឋបាលខេត្ដបានកំណត់យកទីតាំងបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ ដែលស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ដើម្បីរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្តនៅឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា ការដាំដើមឈើនៅក្នុងឆ្នាំនេះ មន្ទីរបានជ្រើសរើសយកកូនឈើ ប្រភេទ ស្រល់ គគីរ និងឈើទាល ចំនួន ២ ៦៥០ ដើមសម្រាប់ដាំដុះ លើផ្ទៃដីចំនួន ៤ហិកតា និងបានចែកជូនក្នុងអង្គពិធីប្រារព្ធទិវានេះ ចំនួន៤០០ដើម ផងដែរ។
ចាប់តាំងពីបានកំណត់ព្រះរាជក្រឹត្យក្នុងឆ្នាំ១៩៥២ មកដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកំណត់យកថ្ងៃ៩ ខែកក្កដា ជាពិធីបុណ្យទិវាពលកម្មដាំដើមឈើប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំទូទាំងប្រទេស។ ក្នុងឱកាសប្រារព្ធពិធី រុក្ខទិវា ៩កក្កដា នៅខេត្តមណ្ឌលគិរីនោះលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា ការចូលរួមចំណែកបង្ការដាំកូនឈើដើម្បី លើកកម្ពស់សោភណភាពបរិស្ថាន និងម្លប់បៃតង បង្កើនគម្របព្រៃឈើ និងស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ដើម្បីអភិវឌ្ឍដោយចេរភាព និងចូលរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជាពិសេស ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម។

លោកបន្តថា រដ្ឋបាលខេត្តមណ្ឌលគិរី តែងតែប្រារព្ធទិវាដាំដើមឈើជារៀងរាល់ឆ្នាំ ជាពិសេសបណ្ដុះស្មារតីមហាជន និងប្រជាពល រដ្ឋមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ឲ្យងាកមកចូលរួមចំណែកការដាំដើមឈើដើម្បីគុណភាពបៃតង។ លោកអភិបាលខេត្ត បន្ថែមថា សម្រាប់ខេត្តមណ្ឌលគិរីតែងតែព្យាយាមដាំកូនឈើស្ដារឡើងវិញតាមតំបន់ដែលសឹករិចរិល ដូចជាព្រៃដែលធ្លាប់កាប់រុករានទន្ទ្រានដោយខុសច្បាប់ និងបង្កដោយភ្លើងឆេះព្រៃ។លោកបានបន្ថែមថា នៅពេលថ្មីថ្មីនេះ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរអង្គភាពជំនាញ បានដាំដើមឈើ លម្អព៍ណ និងដើមឈើជ្រកម្លប់ជាច្រើន ពីចំណុចផ្លូវបំបែក ដាក់ដាំឆ្ពោះមករង្វង់មូលគោព្រៃ ដើម្បីលើកកម្ពស់សោភណភាពតាមទីធ្លាសាធារណៈ ក៏ដូចជាសោភណភាពនៅក្រុងសែនមនោរម្យ និងតំបន់ផ្សេងទៀត។ លើសពីនោះអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកលេងកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីបន្ថែមទៀតផង។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ការដាំដុះ កូនឈើគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីមិនលំបាកនោះគេ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមគឺការថែទាំ ក្នុងន័យនេះដែលទាមទារឲ្យមានការចូលរួមចំណែកពី ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ ក្នុងការមើលថែ ដើម្បីភាពលូតលាស់ឲ្យបានល្អ ដើម្បីសោភ័ណភាពបៃតង និងជាគំរូនិងអត្ថប្រយោជន៍ សម្រាប់អនាគតដល់កូនចៅជំនាន់ក្រោយ។ លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីមូលដ្ឋានសង្កាត់ ត្រូវឧស្សាហ៍ព្យាដើរត្រួតពិនិត្យតាមកូនឈើដែលបានដាំ ហើយពេលដែលឃើញ កូនឈើដែលមិនមានភាពដុះលូតលាស់នោះទេ ក្នុងនាមសង្កាត់ត្រូវតែទៅសហការជាមួយមន្ទីរជំនាញដើម្បីយកកូនឈើថ្មីមកជួសបន្ថែម តាមទីតាំងដែលរដ្ឋបាលខេត្តបានប្រារព្ធពិធីនាពេលកន្លងមក។
អត្ថបទ៖រៀម សុខហេង






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ