Connect with us

ព័ត៌មានជាតិ

បញ្ជាការដ្ឋាន​ទ័ព​ពិសេស ប្រតិកម្ម​ចំពោះ​ការយក​រូប​សព​លោក​វរសេនីយ៍ទោ លឹម សាយ មក​ផ្សព្វផ្សាយ​នាំ​ឲ្យ​មានការ​យល់ច្រឡំ​

បានផុស

នៅ

បញ្ជាការដ្ឋាន​ទ័ព​ពិសេស កាលពី​យប់មិញ បានចេញ​លិខិត​បដិសេធ​ដាច់អហង្ការចំពោះ​ពត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុន ដែល​ម្ចាស់ account ឈ្មោះ Tharith Bun ដែល​បានក​រូប​សព​លោក​វរសេនីយ៍ទោ លឹម សាយ ដែល​បាន​ពលី​ជីវិត​ដោយ​ឧបទ្ទវហេតុ​លោត​ឆត្រយោង មក​បង្ហោះ​នាំឲ្យមហាជន​មានការ​ភាន់ច្រឡំ និង​បាន​ប្ដឹង​សមត្ថកិច្ច​ជំនាញ ឲ្យ​វែកមុខ​រក​ចាប់ខ្លួន​អ្នក​បង្ហោះ យកមក​ផ្តន្ទាទោស​តាមច្បាប់​។​


តាម​លិខិត​ចុះ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស នៃ​កងទ័ពជើងគោក បាន​លើកឡើងថា “​ក្នុងនាម​មេបញ្ជាការ មេបញ្ជាការ រង នាយទាហាន នាយទាហានរង ពលទាហាន និង​ក្រុម គ្រួសារ ទូទាំង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស សូម​បដិសេធដាច់អហង្ការ ចំពោះ​ការផ្សព្វផ្សាយ​តាម Facebook របស់​ឈ្មោះ​Tharith Bun ដែល​បាន​យក​រូបភាព​សព​លោក​វរសេនីយ៍ទោ លឹម សាយ ជា​យោធា​ចា​រ្យ​របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដែល​បាន​ពលី​ជីវិត​ដោយ​ឧបទ្ទវហេតុ ក្នុងការ​លោត​ឆត្រ​ក្នុង​ពិធី​បិទ​វគ្គ ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនា​ន់ទី​២៩ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់ មក​ប្រឌិត​ព័ត៌មាន ក្លែងក្លាយ​ថា រូបភាព​សព​នេះ ជា​អ្នក​បាន​ស្លាប់​ដោយសារ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​ចិន​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​បើតាម​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ការយក​រូប​មក​បង្ហោះ ហើយ​សរសេរ​បែបនេះ ធ្វើឲ្យមាន​ការភ័ន្តច្រឡំ និង​បង្កឲ្យមាន​ភាពវឹកវរ​ចលាចល ក្នុងពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនា​បក​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី កំពុង​យកចិត្តទុកដាក់ ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង ជា​ទ្រង់ទ្រាយ​ធំ​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ កម្មករ កម្ម​ការ​នី មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និង​ក្រុមគ្រួសារ ឲ្យចាកផុតពី​ជំងឺដ៏​កាច​សាហាវ​នេះ​។​
​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​បញ្ជាក់ថា “​យោធិន​ទាំងអស់​នៅក្នុង​អង្គភាព​របស់​យើងខ្ញុំ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ (SINOPHARM) ដែលជា​អំណោយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដួស​ទី​១​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ដូ​ស​ទី​២ នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ គ្រប់​ចំនួន​០២​ដូ​ស​រួចរាល់ ចំពោះ​ក្រុមគ្រួសារ​បាន​ចាក់​ដូ​ស​ទី​១ នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ និង​ត្រូវ​ចាក់​លើក​ទី​២ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ នាពេលខាងមុខ ហើយ​ពុំមាន​អ្នកណាម្នាក់​ស្លាប់ ឬ​មាន​គ្រោះថ្នាក់​ដោយសារ​ការចាក់​វ៉ាក់សាំង​នេះឡើយ​។

ជាមួយគ្នា​នោះ បញ្ជាការដ្ឋាន​ទ័ព​ពិសេស​បាន​អះអាងថា យើងទាំងអស់គ្នា​ជា​នាយទាហាន នាយទាហានរង ពលទាហាន និង​ក្រុមគ្រួសារ សូម​ប្ដឹង​ដល់​ក្រសួង​មាន​សមត្ថកិច្ច ពិសេស​សមត្ថកិច្ច​ផ្នែក​ព័ត៌មានវិទ្យា វែក មុខ​រក​ចាប់ខ្លួន​ម្ចាស់​គណនី Facebook នេះ យកមក​ផ្តន្ទាទោស​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕

អត្ថបទ៖ កោះ​កែវ​

សូមចុចអាន៖ ភ្លៀងមួយ​មេ ប្រឡាយ​ស្ទឹង​មានជ័យ​គ្មាន​​សំរាម ពលរដ្ឋ​ស្រុះដៃគ្នា​សម្អាត​មុខ​ផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម