ព័ត៌មានជាតិ
CDC ដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក លើឯកសារទម្រង់ឌីជីថល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។
ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រមាណជាងមួយឆមាសកន្លងទៅ សម្រាប់ការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) និងទទួលបានលទ្ធផលជោគជ័យជាទីកត់សម្គាល់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ការដាក់ចេញនូវយន្តការបច្ចេកវិទ្យាឌីជីថលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថល កសាងម៉ូដែលថ្មីនៃកំណើន សំដៅពន្លឿននីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវាសាធារណៈ និងបង្កើនទំនុកចិត្តជូនវិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdeIPM ត្រូវបានកំណត់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) ដោយមានភ្ជាប់ ឃ្យូ.អ.កូដ (QR Code) ទៅដែនជាតិ .gov.kh ដើម្បីផ្ទៀងផ្ទាត់។ រាល់ឯកសារទម្រង់ឌីជីថល ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ អាចត្រូវបានទាញយកពីប្រព័ន្ធ cdcIPM ទៅប្រើប្រាស់ និងមានតម្លៃជាឯកសារច្បាប់ដើម ដោយអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
ក្នុងន័យនេះអ្នកដាក់ពាក្យស្នើសុំ ឬវិនិយោគិនដែលអនុវត្តគម្រោងវិនិយោគ មិនតម្រូវឱ្យផ្តល់ឯកសារនានាដែលមានស្រាប់នៅក្នុង ឃ្យូ.អ.កូដ នៃឯកសារទម្រង់ឌីជីថលខាងលើ ទៅក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពដែលពាក់ព័ន្ធនឹងការចុះបញ្ជីពាក់ព័ន្ធ និងការពិនិត្យអនុលោមភាពនៃការអនុវត្តគម្រោងវិនិយោគសោះឡើយ៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


