Connect with us

ព័ត៌មានជាតិ

ស្រី ​អ៊ិត ជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ តែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅផ្ទះ​

បានផុស

នៅ

តារា​កំប្លែង​អ្នកនាង សេន ចិន្ដា ហៅ ស្រី​ អ៊ិត បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​ បន្ទាប់ពី​សម្រាក​ព្យាបាល​ជាង​២០​ថ្ងៃ​។​ ប៉ុន្តែ​ត្រូវ​បន្ត​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​ នៅផ្ទះ​ដើម្បី​តាមដាន​សុខ ភាព​។​

អ្នកនាង ស្រី ​អ៊ិត ​បាន​បញ្ជាក់ថា ​ពេលនេះ​នាងបានជា​សះស្បើយ​ហើយ​ ឥឡូវ​នាងបាន​មក​ដល់ផ្ទះ​វិញ​ហើយ​ ក្រោយពី​សម្រាក​ព្យាបាល​អស់​រយៈពេល​២២​ថ្ងៃ​ នៅ​អ៊ី​ន​ធើ​ខន់​ចាស់​ជិត​ផ្សារ​ដើម​គ ហើយ​នាងនឹង​បន្ដ​ការតាមដាន​សុខភាព​ខ្លួនឯង​នៅ ក្នុង​រយៈពេល​១៤​ថ្ងៃ​ទៀត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រី ​អ៊ិត ក៏​សូមថ្លែងអំណរគុណ​ចំពោះ​សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដែល​លោក​តែងតែ​ខិតខំ​ប្រឹង​ប្រែង​គ្រប់បែបយ៉ាង​ចំពោះអ្នកទាំង​គ្នា​។​ ហើយនាងក៏​សូម​អរ​គុណ​ដល់​លោកគ្រូ​ពេទ្យ អ្នក​គ្រូពេទ្យ ទាំង​អស់​ដែល​គាត់​តែងតែ​ខំប្រឹងប្រែង​គ្រប់បែបយ៉ាង ​មិន​ថា​យប់​ឬក៏​ថ្ងៃ ដើម្បីឲ្យអ្នកជំងឺទាំងអស់​ឆាប់​បានជាសះ​ស្បើយពី​ជំងឺ ។​

​តារាកំប្លែង ស្រី អ៊ិត បាន​ផ្ដាំផ្ញើ​បងប្អូន​ទាំងអស់គ្នា ឲ្យមានការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ និងអនុវត្ត​វិធានការ​ ៣​កុំ ៣​ការពារ បើ​គ្មាន​ការចាំបាច់​កុំ​ចេញ​ក្រៅ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម