Connect with us

ព័ត៌មានជាតិ

ក្រុង​បាវិត​​កាន់​តែ​ធ្ងន់ធ្ងរ​ មាន​អ្នក​ឆ្លង​ថ្មី ៤៤ នាក់ទៀត ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ

បានផុស

នៅ

ក្រុង​បាវិត​បាន​ផ្ទុះ​ចូល​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ ដោយ​រកឃើញ​អ្នក​ឆ្លង​ ៤៤ នាក់ទៀត​​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ។

ជា​ក្រុង​សេដ្ឋកិច្ច​ប្រមូល​ផ្តុំ​ដោយ​រោងចក្រ និង​កាស៊ីណូ​​មាន​បុគ្គលិក កម្មករ​រាប់​ម៉ឺន​នាក់​បម្រើ​ការងារនិង​ច្រក​ចេញចូល​ជាប់​ព្រំដែន​វៀតណាម​នេះ ត្រឹម​តែ​ពីរ​ថ្ងៃមាន​​អ្នក​ឆ្លង​ជាង ៧០ នាក់​ទៅ​ហើយ។

ស្ថានភាព​អាសន្ន​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​ប្រកាស​បិទ​កាស៊ីណូ​ទូទាំង​តំបន់​ជា​បណ្តោះអាសន្ន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងខេត្ត ស្របពេល​ដែលតួលេខ​ឆ្លង​ក្នុង​ល្បឿន​លឿន​គួរ​ឲ្យ​បារម្ភ។

ត្រឹម​​ព្រឹក​ថ្ងៃ ០៣ មីនា ២០២១ ប្រទេស​កម្ពុជា​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ថ្មី ៩៩ នាក់ទៀត និងជាសះស្បើយ ៣២៩នាក់។ ខេត្តក្រុង ៥ មាន​ករណី​រកឃើញ​អ្នក​ឆ្ល​ងថ្មី​រួម​មាន​៖ ស្វាយរៀង ៤៤នាក់ ភ្នំពេញ ៣៣ នាក់ កោះកុង ៨ នាក់ កណ្ដាល ៥ នាក់ ព្រះសីហនុ ៤នាក់ ត្បូងឃ្មុំ ៤នាក់ និង តាកែវ ១ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម