Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ ភ្នំពេញ បន្តចេញអំពាវដល់ប្រជាពលរដ្ឋអនុវត្តឲ្យបានអនុសាសន៍សម្តេចតេជោ ៣កុំ ៣ការពារ

បានផុស

នៅ

ភ្នំពេញ ៖ ក្រោយមានការប្រគល់ភារកិច្ចពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិសេសអនុសាសន៍សម្តេចតេជោ ៣កុំ៣ការពាររួចមកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែដាក់ចេញបទបញ្ជាឲ្យបន្តផ្សព្វផ្សាយ នូវសេចក្ដីណែនាំតាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺកូវីដ-១៩ ។

ជាក់ស្តែងរយៈពេកប៉ុន្មានថ្ងៃនេះម៉ូតូកង់បីរបស់អាវុធហត្ថរាជធានីភ្នំពេញ ចំនួន១២គ្រឿងនិងរថយន្តមួយចំនួនទៀត ដែលបំពាក់ដោយ គ្រឿងឧគ្ឃោសនស័ព្ទបំពងសម្លេង ក៏នៅតែបន្តចេញផ្សព្វផ្សាយ និង អំពាវនាវឲ្យប្រជាពលរដ្ឋ  ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩នេះឲ្យបានខ្ពស់បំផុត ពិសេសចូលរួមទប់ស្កាត់កុំឲ្យមេរោគកាចសាហាវមួយនេះ ឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំជាដាច់ខាត បើទោះបីជា ស្ថានភាព នៃការរកឃើញ អ្នកវិជ្ជមាន ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ សហគមន៍ ២០គុម្ភៈ។ បច្ចុប្បន្ននេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅតែទទូច សូមឱ្យ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែបន្ត ការប្រុងប្រយ័ត្ន បន្ថែមទៀត ព្រោះថា វីរុស នេះ បានឆក់យកអាយុជីវិត ពលរដ្ឋខ្មែរជាបន្តបន្ទាប់ ហើយឆ្លង ចូលទៅក្នុង សហគមន៍ ជា ចង្កោម និង ដោយកន្លែង ហើយក៏ កំពុងមានហានិភ័យខ្ពស់ បំផុត ៕

អត្ថបទដោយ ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម