Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកសាប៊ូលាង សម្អាតផ្សារអូរឬស្សី

បានផុស

នៅ

ផ្សារអូឬស្សី ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចឲ្យបិទការធ្វើអាជីវកម្ម ជាបណ្ដោះអាសន្នក្នុងរយៈពេល ១៤ថ្ងៃ ក្រោយពីមានជីវករ និងក្រុមសន្តិសុខផ្សារបានកើតជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះអាជ្ញាធររាជធានី និងក្រុមការងារ បានចុះបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកសាប៊ូលាងសម្អាតនៅជុំវិញផ្សារអូរឬស្សី ដើម្បីទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១ នេះថា កា​រ​​សម្អាត បរិស្ថាននិងការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណផ្សារខាងលើនេះធ្វើឡើងទៅតាមការ​​ណែ​នាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីបងប្អូនអាជីវករ និងសន្តិសុខផ្សារបានឆ្លងនូវជំងឺកូវីដ-១៩រួចហើយ ។

លោក ហ៊ត វ៉ាន់ធី បានបន្តថា ចំពោះការងារនេះ យើងបានប្រើប្រាស់កម្លាំងជួយពីខាងក្រៅផងសរុបទាំងអស់ចំនួន​៨០នាក់ ដោយលាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគគ្រប់ជាន់នៃតួផ្សារនិងបរិវេណជុំវិញផ្សារផងដែរ។

លោក ហ៊ត វ៉ាន់ធី ក៏បានបញ្ជាក់ផងដែរ ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ យើងជាអ្នកធានារ៉ាប់រងទាំងស្រុង ដោយយើងបានដាក់កម្លាំងការពារសន្តិសុខ សុវត្ថិភាព ២៤​ម៉ោង​លើ២៤ម៉ោងមិនឱ្យមានការបាត់បង់ឡើយ។ ដោយឡែក ចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាដើមនោះ យើងអាចអោយពួកគាត់យកទៅរក្សាទុកនៅផ្ទះបាន។

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៖ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី មួយចំនួន បានឆ្លងវីរុសកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលស្ថានភាពនេះ បានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នាក្នុងបរិវេណផ្សារ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារ អូរឫស្សី រយៈពេលពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារនេះ។

ក្នុងអំឡុងពេលនៃការផ្អាកដំណើរការជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារ សន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ មិនឱ្យមានការបាត់បង់ និងមិនតម្រូវឱ្យមានការបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ។ ដោយឡែក ចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូមបងប្អូនអាជីវករមេត្តា ទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ។

រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងអតិថិជន ទាំងអស់ ដែលចេញ-ចូលមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី មានការយោគយល់អធ្យាស្រ័យ និងចូលរួម អនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម