Connect with us

ព័ត៌មានជាតិ

ឱ វណ្ណឌីន៖ “តើ​ចិន​ផលិត​​វ៉ា​ក់សាំងមក​ ដើម្បី​សម្លាប់​​ពលរដ្ឋ​ខ្លួន​ឯង ​យ៉ាង​ម៉េច​ទៅ”

បានផុស

នៅ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបទៅនឹងការវាយប្រហាររបស់ជនអគតិមួយចំនួន ដែលបានលើកឡើងពីរឿងការចាក់វ៉ាក់សាំងចិន ដែលរដ្ឋាភិបាលបាននឹងកំពុងចាក់ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

វ៉ាក់សាំងចិនដែលកំពុងចាក់ជួនប្រជាពលរដ្ឋនោះមានចំនួនពីរប្រភេទទី១ ប្រភេទស៊ីណូហ្វាមដែលមានចំនួន​១​លាន​៣​សែន​ដូសជាជំនួយរបស់ចិនសម្រាប់ចាក់ពីអាយុ១៨ដល់៥៩ឆ្នាំ និងទី២វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលបានបញ្ជា​ទិញ​ពី​ចិន​ចំនួន១លាន៥សែនដូស សម្រាប់ចាក់ពីអាយុ១៨ឆ្នាំឡើងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារតាមប្រព័ន្ធតេឡេក្រាម លោក ស្រី បានមានប្រសាសន៍ថា«វ៉ាក់សាំងដែលគេផលិតមកមិនមែនធ្វើលេងទេ។ វ៉ាក់សាំងដែលកំពុងចាក់នេះ គេបានឆ្លងកាត់នូវការសិក្សាគេបានឆ្លងកាត់ការពិសោធន៍ គឺគ្រប់ជ្រុងជ្រោយហើយមុននឹងដាក់ឲ្យប្រើប្រាស់នេះ សុទ្ធតែមានការសិក្សាផ្នែកវិទ្យាសាស្ត្រវាយតម្លៃត្រឹមត្រូវអំពីប្រសិទ្ធភាព និងគុណភាពរបស់វ៉ាក់សាំងដូចជាស៊ីណូហ្វាមមានប្រសិទ្ធភាពដល់៧៩,៣៤%។ អីចឹងកន្លែងនេះសូមបងប្អូនចងចាំថាការដាក់ចេញវ៉ាក់សាំងនេះជាវ៉ាកសាំងមួយ ដែលគេមានការសិក្សាត្រឹមត្រូវតាមលក្ខណៈវិទ្យានិងកំពុងតែប្រើប្រាស់នៅលើពិភពលោក»។

លោកស្រីបានបន្តទៀតថា នៅចិនគេក៏ចាក់គេចាក់ជួនប្រជាជនគេដែរ ទាំងស៊ីណូហ្វាមនិងស៊ីណូវ៉ាក់១លាន៥សែនដូសដោយចាក់ជួនប្រជាជនចិនបានជាង១១០លាននាក់ហើយ។

លោកស្រី​បានលើកជាសំណួរថា«តើចិនផលិតវ៉ាក់សាំងមកគឺដើម្បីសម្លាប់ប្រជាជនខ្លួនឯងឬយ៉ាងម៉េច?។ ឥឡូវអ្នកចាក់ជាង១១០លាននាក់ហើយក៏ចាក់រួចហើយក៏មិនមានបញ្ហាអ្វីដែរ។ ចំណែកនៅកម្ពុជាវិញពេលទទួលបានវ៉ាក់សាំងក៏បានចាក់ដែរក្នុងនោះរួមមាន ក្រុមគ្រួសារនិងកូនចៅរបស់សម្តេចតេជោព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតបានចាក់រួចហើយក៏មិនមានបញ្ហាអ្វីដែរ»។

គួរបញ្ជាក់ថាកម្ពុជាបានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននៅថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១ទៅលើក្រុមគោលដៅមួយចំនួនដូចជា

ឥស្សរជនមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ មន្ត្រីបុគ្គលិកសុខាភិបាល មន្ត្រីនគរបាលជាតិ អ្នកប្រមូលសម្រាម បុគ្គលិកស៊ីម៉ាក់ អ្នកសារព័ត៍មាននិងនាយមទាហានពលទាហាន។

ចំណែកវ៉ាក់សាំងស៊ូណូវ៉ាក់វិញ កម្ពុជាបានបើកយុទ្ធនាការចាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី០១មេសាឆ្នា២០២១ទៅលើក្រុមគោលដៅចំនួន៨ក្រុមចំនួន៧៤៥០០០នាក់សម្រាប់ដូសទី១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម