Connect with us

ព័ត៌មានជាតិ

ពិតជាមិនរួចខ្លួនទេ អ្នកក្លែងព័ត៌មានថា នាយឧត្តមសេនីយ៍ នេត សាវឿន ទទួលមរណភាព

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃអាទិត្យនេះ បានស្នេីដល់អង្គភាពជំនាញបើកការស៊ើបអង្កេត និងស្រាវជ្រាវលើករណី ដែលមានជនក្លែងព័ត៌មានថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួល មរណភាព និងបានអំពាវនាវកុំឲ្យមហាជនចែកចាយព័ត៌មានក្លែងក្លាយនេះបន្តទៀត ដើម្បីចៀសវាងបង្កការលំបាកក្នុងការស្រាវជ្រាវ និងអាចប្រឈមមុខចំពោះការអនុវត្តច្បាប់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់នៅលើលិខិតរបស់ខ្លួន ចុះថ្ងៃទី០៤ ខែមេសា នេះថា នៅលើបណ្ដាញសង្គម មានជនអគតិបានបង្កើតគណនីហ្វេសប៊ុកបង្ហោះរូបភាពកែច្នៃ និងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួលមរណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យបញ្ជាក់ថា ការផ្សព្វផ្សាយនេះ ផ្ទុយពីការពិតទាំងស្រុង ខណៈដែល​បច្ចុប្បន្ននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានសុខភាពរឹងមាំ បាននិងកំពុងបញ្ជាដឹកនាំកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងប្រតិបត្តិការក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណ: និងសុវត្ថិភាពសង្គមជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងសង្រ្គាមកូវីដ-១៩ ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

ជាមួយគ្នានោះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសបដិសេធន៍ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត​ ដែលមិនត្រឹមតែប្រមាថដល់កិត្តិយស​ អាយុជីវិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ​ គឺថែមទាំងមានចេតនាបង្កភាពវឹកវរក្នុងជួរកងកម្លាំងនគរបាលជាតិ​ និងធ្វេីឱយប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមទៀតផង​ ហើយបានថ្កោលទោសដាច់អហង្ការការចំពោះទង្វេីទុច្ចរិត​គ្មានវិចារណញាណរបស់ជនអគតិទាំងនោះ និងស្នេីដល់អង្គភាពជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនល្មេីស រួមទាំងបក្ខពួក និងមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន​ ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ឲ្យ សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម កុំយល់ច្រឡំ និងអំពាវនាវកុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយនេះ ដើម្បីចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់នាយកដ្ឋានជំនាញ និងអាចប្រឈម មុខចំពោះការអនុវត្តគោលការណ៍ជំនាញរបស់មន្ត្រីអនុវត្តច្បាប់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម