Connect with us

ព័ត៌មានជាតិ

លោក ព្រាប សុវត្ថិ ចូលរួម​ថវិកា​១០លាន​រៀល ​ក្នុងឱកាស​ខួប​ទី​១៥៨​នៃទិវា​ពិភព​លោក​កាកបាទ​ក្រហម

បានផុស

នៅ

​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ​ និង​ភរិយា ​បានប្រកាស​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន​១០លាន​រៀល​ក្នុងឱកាស​ខួប​ទី​១៥៨​ នៃទិវា​ពិភពលោក​កាក​បាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ៨​ឧសភា​ ឆ្នាំ​២០២១​។​

លោក ហេង ឡុង បានបញ្ជាក់​ថា ​លោក ព្រាប សុ វត្ថិ និង​ក្រុមគ្រួសារ​ បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន១០.០០០.០០០​រៀល ​ក្នុងឱកាស​ខួប​ទី​១៥៨​ នៃទិវា​ពិភពលោក​កាកបាទក្រហម ​និង​អឌ្ឍចន្ទ​ក្រហម ​៨ឧសភា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្តថា ​កាកបាទក្រហមកម្ពុជា​ បានធ្វើ​សកម្មភាព​មនុស្សធម៌​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំ​ពុង​ជួប​គ្រោះធម្មជាតិ​ ជីវភាព​ខ្វះខាត ជាពិសេស​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​

តាម​ការកត់សម្គាល់​ តា​រា​ចម្រៀង​លោក​​ព្រាប សុវត្ថិ​ ជា​បន្តបន្ទាប់ ​លោក​តែងតែ​ចូលរួម​ចំ​ណែ​កក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ជាច្រើន ​ដែល​សកម្ម​ភាព​នេះ​តែង​ទទួលបាន​ការគាំទ្រ ​និង​សរសើរ​ពី​មហាជន​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម