Connect with us

ព័ត៌មានជាតិ

ភ្លៀង​កក់ខែ​១​មេ​ បាន​បំផ្លាញ​ផ្សារ​ធំ​មួយ នៅក្រុង​ប៉ោយប៉ែត និងរងរបួស​មនុស្ស​៥​នាក់​

បានផុស

នៅ

​ភ្លៀង​កក់ខែ​១​មួយ​មេ​ ដ៏​ធំ​អម​ដោយ​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្សារ​ធំ​មួយកន្លែង​ជាប់​អគារ​កាស៊ីណូ​ប៉ា​រ៉ា​មែក​ទល់មុខ​ផ្សារ​រាត្រី​បាញ់​ទឹក និង​ផ្សារ​ដើម​ស្រល់​នៅ​ភូមិ​ក្បាលស្ពាន ១ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំ​ថ្ងៃ​សែន​ឆេង​ម៉េង ​ក្នុ​ង​នោះ​មាន​មនុស្ស របួស​មនុស្ស​៥ កាលពី​ម៉ោង​៤​ដល់​ជាង​៥​ល្ងាច ថ្ងៃទី​៤​ ខែ​មេសា ​ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​និង​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​ ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំង​ហើយ​បុក​បក់​បំប៉ើង​កញ្ឆក់កញ្ឆែង​ ដែល​ជ្រៀត​ចូល​មក​ជាមួយ​ភ្លៀង​កក់ខែ​ស៊ីពេល​ជាង​១​ម៉ោង​នោះ បាន​បំផ្លាញ​រោង​ដែល​រឹងមាំ​នៃ​ផ្សារ​ខាងលើ ដែល​មាន​តម្លៃ​ខូចខាត​យ៉ាង​ច្រើន។​ កន្លែង​ទំនិញ​លក់ដូរ ក៏​របើក ខូចខាត​យ៉ាង​ដំណំ​ដែរ។ ​ក្នុងនោះ​ក៏​បង្ក​ឲ្យ​មាន​មនុ​ស្ស​៥​នាក់​រងរបួស​ផងដែរ ហើយ​ក្រុមគ្រួសារ​និង​គ្រូពេទ្យ​បាន​និង​កំពុង​សង្គ្រោះ​ព្យាបាល​ភ្លាមៗ។​ ក្រោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ចប់​ហើយ លោម ​ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត លោក​ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត​និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច កងកម្លាំង​បាន​ចុះ​ពិនិត្យ​ជាមួយ​ម្ចាស់ផ្ទះ​និង​អាជីវករ​ ដើម្បី​ប៉ាន់ប្រមាណ​តម្លៃ​ខូចខាត​និង​រក​វិធី​ជួសជុល​ឡើងវិញ។

​សូម​រំលឹក​ថា នេះ​ជា​គ្រោះថ្នាក់​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លើក​ទី​២ ហើយ។ លើក​មុន​បាន កើតឡើង​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១ ដែល​បង្ក​ខូចខាត អគារ រោង និង​លំនៅឋាន​ពលរដ្ឋ មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ព្រះសង្ឃ១អង្គគង់នៅវត្ត​សារ៉ា​វ័ន្ត​​សុគត ដោយ​សារ​កើត​ជំងឺ​លើស​ឈាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម