Connect with us

ព័ត៌មានជាតិ

ពី​ព្រឹក​ដល់​យប់​អាធ្រាត្រ​រថយន្ត​ពេទ្យ​ចុះ​មក​ដឹក​អ្នក​ជំងឺ​កូវីដ​ចេញ​​ពី​ខណ្ឌ​ទួលគោក ៧ ករណី

បានផុស

នៅ

បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខណ្ឌ​ទួលគោក បាន​រាយការណ៍​ពីការ​សម្របសម្រួលដល់​ក្រុម​គ្រូពេទ្យ​ចុះ​មក​ដឹក​​អ្នក​ឆ្លងកូវីដ​​ក្នុង​មូលដ្ឋាន​ ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ករណី​ទី​មួយ៖ នៅវេលាម៉ោង០០និង១០នាទីយប់ ចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ គណបញ្ជាការឯកភាពខណ្ឌទួលគោក បានសហការជាមួយក្រុមគ្រូពេទ្យចុះមកយកអ្នកជម្ងឺវិជ្ជមានកូវីដ-១៩ ឈ្មោះ អ៊ូច ម៉ុល ភេទ ប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅក្រុមហ៊ុន navy garment ផ្លូវកម្ពុជាក្រោម (ស្ពានអាកាស៧មករា) សង្កាត់ទឹកល្អក់ទី១ យកទៅព្យាបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីទី​ពីរ៖ នៅវេលាម៉ោង១៧និង៤០នាទីថ្ងៃទី០៤ ខែ០៤ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យ​បង្អែករាជធានីនៃ មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ ដោយមានការ​សម្របសម្រួល ពី គណៈ​បញ្ជាការឯកភាពខណ្ឌ បានចុះមកយកអ្នកជំងឺ០១នាក់ ភេទប្រុស នៅចំណុចផ្ទះលេខ១០A ផ្លូវ៥២៨ ភូមិ២សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក។

អ្នកជំងឺឈ្មោះ ភោគ គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនរោងចក្រម៉េង អៀង ស្នាក់នៅទីតាំងខាងលើ។

ករណីទី៣៖ នៅវេលាម៉ោង១៧និង៥០នាទីថ្ងៃទី០៤-០៤-២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យ​បង្អែករាជធានីនៃ មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ ដោយមានការ​សម្របសម្រួល ពីគណៈបញ្ជាការឯកភាព​ខណ្ឌ បានចុះមក​យកអ្នកជំងឺ០១នាក់ ភេទស្រី នៅចំណុច​ផ្ទះ​លេខ១៨៧ ផ្លូវ២៥៣ ភូមិ២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកដែលមានផ្ទុកកូវីដ។

អ្នកជំងឺឈ្មោះកាំង មុំ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅផ្សារអូឬស្សី ស្នាក់នៅទីតាំងខាងលើ។

ករណីទី ៤៖ នៅវេលាម៉ោង១៧និង២០នាទីថ្ងៃទី០៤-០៤-២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យ​បង្អែករាជធានីនៃមន្ទីរសុខាភិបាល​រាជធានីភ្នំពេញ​ ដោយមានការ​សម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌបាន​ចុះមកយកអ្នកជំងឺ​០២នាក់ ភេទស្រី នៅចំណុចផ្ទះលេខ២៦ ផ្លូវ២២១ភូមិ៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកដែលមានផ្ទុកកូវីដ។

1/អ្នកជំងឺឈ្មោះ ផុន ស្រីយ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅផ្សារអូឬស្សី​ស្នាក់នៅទីតាំង។
2/ខាងលើ។អ្នកជំងឺឈ្មោះ សារឿន ម៉ាឡែន ភេទស្រីអាយុ២១ឆ្នាំ មុខរបរ អ្នកកត់ឆ្នោត ស្នាក់នៅកន្លែងទីតាំងខាងលើ។

ករណីទី ៥៖ នៅវេលាម៉ោង១៩និង៥៥នាទីង្ងៃទី០៤-០៤-២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃមន្ទីរសុខាភិបាលរាជធានី​ភ្នំពេញ ដោយមានការ​សម្របសម្រួលពី ខាងគណៈ​បញ្ជាការឯកភាព​ខណ្ឌ​ទួលគោក បានចុះយកអ្នកជំងឺ០១នាក់ ភេទប្រុស០១នាក់ នៅចំណុចផ្ទះលេខ៣៨ផ្លូវ៣០៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ករណីពាក់ព័ន្ធជាមួយនឹងអ្នកជំងឺឈ្មោះធាម បញ្ញារិទ្ធ (ផ្ទុកកូវីដ)។

អ្នកជំងឺឈ្មោះ ស៊ូ សុខា ភេទប្រុស អាយុ ៤៨ឆ្នាំ ។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានយកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ។

ករណីទី ៦៖ នៅវេលាម៉ោង២០និង១៥នាទីង្ងៃទី០៤-០៤-២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យ​បង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ដោយមានការ​សម្របសម្រួលពី ខាងគណៈបញ្ជាការឯកភាព​ខណ្ឌទួលគោក បានចុះយកអ្នកជំងឺ០៣នាក់ ប្រុស០១នាក់ នៅចំណុចផ្ទះលេខ២៨ ផ្លូវ៣១៧ ភូមិ៩ ក្នុងសង្កាត់​បឹងកក់ទី១ ខណ្ឌទួលគោក ករណី​ពាក់ព័ន្ធជាមួយ​អ្នកជំងឺឈ្មោះធាំ្ធ បញ្ញារិទ្ធ (ផ្ទុកកូវីដ)។

អ្នកជំងឺឈ្មោះ៖

1-ស៊ូ សុខា ភេទប្រុស អាយុ៤៨ឆ្នាំ
2-កើត សេដា ភេទស្រី អាយុ៤៦ឆ្នាំ
3-ពៅ សាវាថ ភេទស្រី អាយុ២៨ឆ្នាំ

ករណីទី ៧៖ នៅយប់ថ្ងៃ ៤ ខែមេសា វេលាម៉ោង ១០និង៣០ នាទី គណបញ្ជាការឯកភាពខណ្ឌ បានចុះមកផ្ទះជួល លេខ ១៤១ ផ្លូវ១៣២ សង្កាត់ ទឹកល្អក់ទី១ ដែលមានឈ្មោះ​ សេី​ រតនា​ ភេទស្រី​ វិជ្ជមាន​កូវុិដ១៩ បានមកស្នាក់នៅជាមួយអុំស្រី​ និងចៅម្នាក់។​

ក្រុមការងារបានហ៊ុំព័ទ្ធ​មិនអោយចេញចូល រង់​ចាំការមកយកសំណាក​ព្រមជាមួយនោះ ក៏បានណែនាំប្រជាជនអោយអនុវត្តវិធានសុវត្ថិភាព ៣ការពារ ៣កុំ ផងដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម