Connect with us

ព័ត៌មានជាតិ

រយៈពេល​៣​ថ្ងៃ​សមត្ថកិច្ច​ឃាត់​យានយន្ត​១៦៥​គ្រឿង​និង​ម្ចាស់​ដាក់​ឲ្យ​ធ្វើច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​

បានផុស

នៅ

​​លោក វរសេនីយឯក សាន​ សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានមាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មេសា​នេះ​ថា ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ ​ពោលគឺ​គិត​ចាប់ពី​ថ្ងៃទី០២ ដល់​ថ្ងៃទី​០៤ ខែមេសា ​ឆ្នាំ​២០២១​នេះ​ សមត្ថកិច្ច​ឃាត់​យានយន្ត​ដែល​ល្មើសនឹង​បម្រាម​គោចរ​ចំនួន​១៦៥គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៤៨​គ្រឿង​ និង​រថយន្ត​ចំនួន​២៧​គ្រឿង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា​ ម៉ូតូ​និង​រថយន្ត​ទាំង​១៦៥​គ្រឿង​នោះ ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុកនៅតាម​អធិការដ្ឋាន​ខណ្ឌ​នីមួយៗ​រយៈបេល​១៤​ថ្ងៃ​ទើប​ប្រគល់ជូន​ម្ចាស់​វិញ។​ ចំណែក​អ្នកបើកបរ​ល្មើស​នឹង​បម្រាម​គោចរ​ត្រូវអនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ ដោយ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​រយៈពេល​១៤ថ្ងៃ ​ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​។​

លោក​បាន​បន្តទៀតថា ​ក្នុងចំណោម​១៦៥​គ្រឿង​នោះ ​សមត្ថកិច្ច​បាន​ឃាត់​នៅ​ថ្ងៃទី​០២ ខែ​មេសា​បាន​ចំនួន​៧៣​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៦៥​គ្រឿង​ និង​រថយន្ត​ចំនួន​៨​គ្រឿង​។​ នៅថ្ងៃទី​០៣​ខែមេសា​ចំនួន​៨២​គ្រឿង ​ក្នុងនោះ​ម៉ូតូ​៦៩​គ្រឿង​ និង​រថយន្ត​ចំនួន​១៣​គ្រឿង​ និង​ថ្ងៃទី​០៤ ខែ​មេសា​ចំនួន​១០​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង ​និង​រថយន្ត​ចំនួន​៦​គ្រឿង​។​

យ៉ាងណាក៏ដោយអ្នកនាំពាក្យ​នោះបាន​បន្ថែមថា ​ប្រជាពលរដ្ឋ​ភាគច្រើន​បានដឹង​អំពី​បម្រាម​គោចរ​នេះ ហើយបាន​ចូលរួម​គោរព និង​សហការ​បាន​យ៉ាង​ល្អ​ដោយ​មិន​ចេញពីផ្ទះ​បើ​មិនមាន​ការចាំបាច់ ។មានតែ​ប្រជាពលរដ្ឋ​ចំនួន​តិចតួច​បំផុត​ ដែល​ល្មើស​នឹង​បម្រាមគោចរ​នេះ​។​

លោក​សង្ឃឹម​ជឿជាក់ថា​ ចាប់ពី​យប់​នេះ​ទៅ​ និង​បន្តបន្ទាប់​ទៀត បងប្អូន​ប្រជាពលរដ្ឋ​នឹង​អនុវត្តតាម​បម្រាម​គោចរ​នេះ ជាពិសេស​ចំនួន​អ្នក​ល្មើ​សនឹង​ថយចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ ដើម្បី​ចូលរួម​បង្ការ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វី​១៩ ។​

គួរ​បញ្ជាក់ថា​ វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​ មាន​រយៈពេល​២​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃទី​០១ ខែមេសា​នេះ រហូតដល់​ថ្ងៃទី​១៤ ខែមេសា​ឆ្នាំ​២០២១៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៥ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៩ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២២ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម