Connect with us

ព័ត៌មានជាតិ

ច្រើនជាងគេ​ទៀតហើយ ១​លាន​៤​សែន​ដុល្លារ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បរិច្ចាគ​ជូន​កាកបាទក្រហម ហើយ​ពោល​ពាក្យ​បែបនេះ​

បានផុស

នៅ

​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ ប្រកាស​បរិច្ចាគ​ថវិកា​ចំនួន ១.៤​លាន​ដុល្លារ ជូន​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​ចូលរួម​ក្នុង​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ខួប​លើក​ទី​១៥៨ ដែល​ចំនួន​នេះ ឃើញថា ច្រើនជាង​សប្បុរសជន​ផ្សេងៗ​ដែល​បាន​ចូលរួម​បរិច្ចាគ​ទៅទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អម​ជាមួយនឹង​ការ​បរិច្ចាគ​នេះ អ្នកឧកញ៉ា ឡេង ណា​វ៉​ត្រា បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​បរិច្ចាគ​ជូន​កាកបាទក្រហមកម្ពុជា​ចំនួន មួយ​លាន​បួន​សែន​ដុល្លារ និង​សូម​ឧទ្ទិសផលបុណ្យ​នេះ ទៅឲ្យ​អ្នក​ម្ដាយ​របស់ខ្ញុំ​ដែល​បាន​ចែក​ឋាន​ទៅ​។ គ្រួសារ​ខ្ញុំ​ក៏​ធ្លាប់​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​ដែ​»​។ អ្នកឧកញ៉ា​បាន​ថ្លែងបន្តថា ខ្ញុំ​នឹកឃើញ​គ្រួសារ​ក្រីក្រ​ដ៏​ជូរ​ចត់ រកតែ​អង្ករ​ហូប​មិនបាន ពេល​លំបាក​អត់​អង្ករ​ម៉ែ​អង្គុយតែ​ហូរ​ទឹកភ្នែក ម៉ែ​លំបាក​តាំងពី​ខ្ញុំ​ចាប់កំណើត​រហូតដល់​ស្លា​ប់ ពេល​ខ្ញុំ​កើតមក​ម៉ែ​ទាស់​គ្មាន​ទឹកដោះ​ទេ​ម៉ែ​តែង​សុំ​គេ​ឲ្យ​ខ្ញុំ​ប៉ៅ​បាន​ខ្លះ និង​មាន​ទា​មួយ​ក្បាល​ពង​រាល់ថ្ងៃ បងស្រី​ខ្ញុំ​រ​ត់​យ​កពង​ទា​ទៅ​ដូរ​យក​ស្ករ​ដើម្បី​ឆុង​ទឹក​ក្ដៅ​ឲ្យ​ខ្ញុំ​ប៉ៅ ។ តែ​គួ​រឲ្យ​ស្ដាយ​ពេល​កូន​ធូរធារ​ម៉ែ​មិន​អាច​នៅ​ជាមួយ​កូន​។​

​លោក​បាន​ពោល​ពាក្យ​ដ៏​មាន​អត្ថន័យ​ចាក់​ដោត​ថា​

១.​ម៉ែ​បង្រៀន​ឲ្យ​ស្រលាញ់​បងប្អូន​

២.​ម៉ែ​បង្រៀន​ឲ្យ​​ចេះ​តស៊ូ​

៣.​ម៉ែ​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​រិះថាំ​

៤.​ម៉ែ​បង្រៀន​ឲ្យ​ធ្វើ​អំពើ​ល្អ​

​លោក​បាន​បញ្ជាក់​ថា ម្ដាយ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​បាក់ស្បាត​នៅក្នុង​ភ្លើងសង្គ្រាម បងប្អូន​គាត់​គេ​សម្លាប់​នៅ​សម័យ​ប៉ុលពត អស់​ខ្លះ ម្ដាយ​ខ្ញុំ​ខ្លាច​សង្គ្រាម​ណាស់​គ្រាន់តែ​ឃើញ​ផ្កាយដុះកន្ទុយ​ក៏​គាត់​ភ័យ​ដែរ ។ ចំណែក​ខ្ញុំ​វិញ​ជីវិត​ គឺ​សេសសល់​ពី​ភាពក្រីក្រ ខ្ញុំ​ប៊ិះបាត់​បង់ជីវិត​ប៉ុន្មាន​ដង​ហើយ ដូច្នេះ​ខ្ញុំ​គ្មាន​ភាព​រុញរា​ក្នុង​ការជួយ​សង្គម​ឡើយ​បើសិន​ខ្ញុំ​មានលទ្ធភាព​។ ​ខ្ញុំ​ធ្លាប់​វេទនា​ហើយ ខ្ញុំ​ធ្លាប់​ក្រ​ហើយ​ថ្វីត្បិតតែ​ខ្ញុំ​មិន​រស់​ក្នុងសម័យ​សង្គ្រាម​តែ​ខ្ញុំ​បានធ្វើ​សង្គ្រាម​ជាមួយនិង​ក្រពះ​របស់​ខ្លួនឯង​អស់​រយៈពេល​ជិត៣០ ឆ្នាំ​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ មហាជន​បាន​ពិនិត្យឃើញថា អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បរិច្ចាគ​ជួយ​ជាតិ​ជិត​១០​លាន​ដុល្លារ​មកហើយ ក្នុង​ការជួយ​ដល់​សង្គមជាតិ ដែល​ចំនួន​នេះ គឺជា​ចំនួន​ដែល​ច្រើនជាងគេ ក្នុងចំណោម​សប្បុរសជន​ទាំងអស់​។​

​ទី​១. ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ បាន​បរិច្ចាគ​១​លាន ដុល្លារ តាមរយៈ ឯកឧត្ដម សេង ទៀង ជូនសម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ចូលរួម​ទិញ​វ៉ាក់សាំង វ៉ាក់សាំង​កូ​វីដ​១៩ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

ទី​២. ថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ បាន​បរិច្ចាគ​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ៣​លាន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ ។

​ទី​៣. ថ្ងៃ​២៥ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ បាន​បរិច្ចាគ ២០​ម៉ឺន​ដុល្លារ​ថែមទៀត ជូន ទៅដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ហ៊ុន សែន (TYDA) ដើម្បី​ជាការ​សងគុណ​ដល់​ទ័ព​អាវ​សរ​ដែល​កំពុងតែ​ប្រយុទ្ធប្រឆាំង និង​ជំងឺ​វីរុស​កូ​វីដ​-១៩។

​ទី​៤. ថ្ងៃ​២៧ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ បាន​បរិច្ចាគ​ថវិកា​ចំនួន​៣.៥ លាន​ដុល្លា តាមរយៈ​សម្ដេច​តេ​ជោ​ដើម្បី​ទិញ​មន្ទីរពេទ្យ នគរ​ទេព សម្រាប់​ព្យាបាល​បងប្អូន​អ្នក​កើត​ជំងឺ​កូ​វីដ១៩

​ទី​៥. នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ ប្រកាស​បរិច្ចាគ​ថវិកា​ចំនួន ១.៤​លាន​ដុល្លារ ជូន​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​ចូលរួម​ក្នុង​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ខួប​លើក​ទី​១៥៨៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម