ព័ត៌មានជាតិ
បុគ្គលដែលមិនសហការជាមួយមន្ត្រីសុខាភិបាលដើម្បីយកសំណាកត្រូវពិន័យចាប់ពី១លានដល់ ៥ លានរៀល
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ជាថ្មីថា បុគ្គលដែលមិនព្រមសហការជាមួយមន្ត្រីសុខាភិបាលក្នុងការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ នឹងត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ចាប់ពី១លានរៀល ទៅ៥លានរៀល។
បើតាមលោក គឹម សន្តិភាពបុគ្គលដែលប្រព្រឹត្តិអំពើល្មើសនេះ នឹងមិនរួចផុតពីកាតព្វកិច្ចបង់ប្រាក់ពិន័យអន្តរការណ៍នោះទេ។
ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន៦៣នាក់ទៀត ជាករណីឆ្លងសហគមន៍ទាំង៦៣នាក់ និងជាសះស្បើយ ៩៤នាក់។
ក្នុងនោះ នៅភ្នំពេញចំនួន៣០នាក់, នៅខេត្តស្វាយរៀងចំនួន២២នាក់, នៅខេត្តព្រះសីហនុចំនួន៦នាក់, នៅខេត្តកណ្ដាលចំនួន១នាក់, នៅខេត្តព្រៃវែងចំនួន១នាក់, នៅខេត្តកោះកុងចំនួន១នាក់ និងនៅខេត្តកំពង់ឆ្នាំងចំនួន១នាក់។
គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លង សរុបចំនួន២៧៥២ នាក់ អ្នកជាសះស្បើយសរុបចំនួន១៧៤៧ នាក់, កំពុងព្យាបាលចំនួន៩៧៩ នាក់ និងស្លាប់ចំនួន២១ នាក់៕
កោះកែវ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង