Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ត្រៀមអនុវត្តផ្លូវច្បាប់លើកូនស្រី​អ្នករត់​ម៉ូតូ​កង់​បី រារាំង​មិន​ឲ្យ​សមត្ថកិច្ចយក​ឪពុកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

​​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ​បាន​ចុះ​ទៅយក​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឈ្មោះ ពិន បូរ ដែល​បាន​ប៉ះពាល់ផ្ទាល់​ជាមួយឈ្មោះ សោម ឡូ មាន​វិជ្ជមាន​កូ​វីដ​-១៩ ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​៤ ខែមេសា ម្សិលមិញ​នេះ ​ដើម្បី​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីត​-១៩​។ ប៉ុន្តែ​ឈ្មោះ ពិន បូរ ដែលជា​អ្នករត់​កង់​បី មិនបាន​ទៅតាម​ការអញ្ជើញ​របស់​សមត្ថកិច្ច​ និង​ក្រុមគ្រូពេទ្យ​នោះឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ខែម​រ័ត្ន អធិការ​ក្រុង​កំពង់ឆ្នាំង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី៤ ខែមេសា​នេះ​ថា នៅ​ព្រឹក​នេះ​សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ បាន​យក​រថយន្តទៅ​នាំយក​ឈ្មោះ ពិន ប៉ូរ ជា​អ្នករត់​កង់​បី ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ឈ្មោះ សោម ឡូ ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩។ ដំបូង​ឡើយ​ឈ្មោះ ពិន ប៉ូ យល់​ព្រម​សហការ​មកជា​មួយ​សម​ត្ថ​កិច្ច និង​គ្រូពេទ្យ​ តែ​នៅក្នុង​ប្រតិបត្តិការ​នោះ​ កូនស្រី​របស់​ឈ្មោះ ពិន ប៉ូរ បានប្រកែក​ជាមួយ​ក្រុម​សមត្ថកិច្ច ដោយ​មិន​អនុញ្ញាត​ឲ្យ​យក​ឪពុក​របស់គេ​ចេញពី​ផ្ទះ និង​បាន​អះអាងថា​ឪពុក​របស់គេ​គ្មាន​ឈឺ​អី​ទេ និង​បើ​យក​គា​ត់ទៅ​គឺ​មិនមាន​អ្នកមើល​ប្អូនៗ​របស់គេ​នៅផ្ទះ​ទេ​។​

លោក ឆាយ​ ខេ​ម​រ័ត្ន បានបញ្ជាក់​ឲ្យដឹង​នៅ​ម៉ោង១៤និង២០នាទី​រសៀល​ថ្ងៃទី៥ ខែមេសា​នេះ​ទៀត​ថា ការបញ្ជា​របស់​ថ្នាក់លើ សមត្ថ​កិច្ចត្រូវ​ដកថយ​មួយរយៈ​សិន ដើ​ម្ប​កសាង​ឯកសារ​តាម​នីតិវិធី​ច្បាប់ នឹងត្រូវ​អនុវត្ត​បន្ត​នីតិវិធី​នៅ​ល្ងាច​ថ្ងៃទី៥ខែមេសា​នេះ ​ប្រសិនបើ​បុគ្គល​ជា​កូន​បុរស​ខាងលើ​នៅតែ​រារាំង​សមត្ថកិច្ច​នោះ​ សមត្ថកិច្ច​នឹង​អនុវត្ត​ច្បាប់ ដោយ​ត្រូវ​នាំខ្លួន​បុគ្គល​ជា​អ្នករត់​ម៉ូតូ​កង់​បី​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ។ ចំណែក​អ្នក​រារាំង​សមត្ថកិច្ច​នឹង​ត្រូវ​ឃាត់ខ្លួន​អនុវត្ត​នីតិវិធី​ច្បាប់ ៕

​អត្ថបទ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម