ព័ត៌មានជាតិ
ABA បន្ដទទួលបានពាន ធនាគារឆ្នើមបំផុតនៅកម្ពុជា ពី Euromoney រយៈពេល 12 ឆ្នាំជាប់ៗគ្នា
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជាបានទទួលពាន ធនាគារឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ2025 ពីទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney រយៈពេល 12ឆ្នាំជាប់ៗគ្នា។

ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ទទួលស្គាល់នូវឧត្តមភាព និងភាពនាំមុខជាបន្ដបន្ទាប់របស់ធនាគារ ទៅលើផ្នែកសេវាធនាគាររូបវន្តបុគ្គល និងឌីជីថល ដោយពង្រឹងតួនាទីរបស់ធនាគារ ក្នុងការកំណត់ស្តង់ដារថ្មីនៃទិដ្ឋភាពហិរញ្ញវត្ថុនៅកម្ពុជា និងក្នុងតំបន់។
ឌីជីថលនវានុវត្តន៍ជំរុញដល់កំណើន
ដោយផ្តោតសំខាន់លើនវានុវត្តន៍ ភាពងាយស្រួលប្រើប្រាស់ និងគិតគូរដល់អតិថិជនជាគោល ផ្លែតហ្វមឌីជីថលរបស់ ABA ទទួលបានកំណើនគួរឲ្យកត់សម្គាល់។ ABA Mobile មានកំណើនអ្នកប្រើប្រាស់ប្រមាណ 32% ក្នុងរយៈពេលមួយឆ្នាំ ដោយផ្ដល់ជូនពួកគាត់នូវលទ្ធភាពចូលប្រើគណនីរបស់ខ្លួនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
វឌ្ឍនភាពថ្មីៗសំខាន់ៗសម្រាប់កម្មវិធី ABA Mobile រួមមានជាអាទិ៍ ណាវី — ជំនួយការនិម្មិតសម្រាប់សេវាធនាគារ, មុខងារឆាត និងសោមុខជាដើម។ មុខងារទាំងអស់នេះត្រូវបានបង្កើតឡើង មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពប៉ុណ្ណោះទេ ព្រមទាំងជួយទប់ស្កាត់ការក្លែងបន្លំនានា តាមកម្មវិធីផ្ញើសារផ្សេងៗផងដែរ។
កម្មវិធី ABA Merchant ក៏ទទួលបានកំណើនអ្នកប្រើប្រាស់ជាង 30% ផងដែរ ដោយបម្រើជូនអាជីវករ ឬម្ចាស់អាជីវកម្មតូចធំគ្រប់ប្រភេទជាមួយមុខងារមានប្រយោជន៍ជាច្រើន ដូចជាការបង្កើតកូដ QR, ផ្ញើលីងទូទាត់, គ្រប់គ្រងមុខងារជូនលុយភ្ញៀវវិញ និងបង្កើតរបាយការណ៍លក់ដូរជាដើម – មុខងារទាំងអស់នេះ រួមចំណែកលើកកម្ពស់ការទូទាត់ឌីជីថល មិនប្រើក្រដាសប្រាក់កាន់តែទូលំទូលាយនៅកម្ពុជា។
បន្ថែមពីលើនេះ ផ្លែតហ្វមសេវាធនាគារអនឡាញ ABA Business បន្តគាំទ្រ និងពង្រឹងសមត្ថភាពរបស់អាជីវកម្មនានាជាមួយមុខងារដូចជា ការទូទាត់ច្រើនដំណាលគ្នា ប្រាក់បៀវត្ស និងសេវាប្រមូលប្រាក់ជាដើម។ សមត្ថភាពទាំងនេះ គួបផ្សំជាមួយនឹងវិធានការសុវត្ថិភាពដ៏រឹងមាំ ធ្វើឲ្យផ្លែតហ្វមនេះ ទទួលបានកំណើនអ្នកប្រើប្រាស់ប្រមាណ 24% ដែលតួលេខនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនុកចិត្តរបស់សហគ្រិន និងសហគ្រាស។
លោក Askhat Azhikhanov អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែងដែលផលិតផលឌីជីថលរបស់យើងខ្ញុំ បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃរបស់អតិថិជនគ្រប់រូប។ ការទទួលស្គាល់ពីទស្សនាវដ្តី Euromoney បញ្ជាក់នូវទំនុកចិត្តរបស់ពួកគេ មកលើធនាគារយើងខ្ញុំ។ ជាការឆ្លើយតបទៅនឹងកិត្តិនាមនេះ យើងខ្ញុំនឹងប្តេជ្ញាបន្ដនាំយកសេវាធនាគារដែលទំនើប និងងាយស្រួលប្រើប្រាស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងបន្ដកើនឡើង”។
ការរួមចំណែករបស់ ABA ចំពោះគំនិតផ្តួចផ្តើមសម្រាប់កិច្ចការសង្គម
លើសពីសេវាហិរញ្ញវត្ថុដែលទំនើប ងាយស្រួល និងសុវត្ថិភាព គណៈវិនិច្ឆ័យរបស់ Euromoney ក៏បានធ្វើការកោតសរសើរចំពោះការរួមចំណែកដ៏មានអត្ថន័យរបស់ ABA នៅលើផ្នែកអប់រំ ផ្នែកសុខាភិបាល និងការអភិវឌ្ឍសហគមន៍ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាយ៉ាងមុតមាំរបស់ខ្លួនចំពោះវឌ្ឍនភាពជាតិ។
នៅក្នុងវិស័យអប់រំ ABA បានពង្រីកគម្រោងជួសជុលកែលម្អសាលារៀនបន្ថែម ដោយបានពង្រឹងហេដ្ឋារចនាសម្ពន្ធសាលារៀន នៅវិទ្យាល័យ សុខអាន ថ្នល់បំបែក ក្នុងខេត្តតាកែវ និងអគារសិក្សាមូស្លីមចំនួន 2 ខ្នង ក្នុងខេត្តកំពង់ឆ្នាំង។ ការជួសជុលកែលម្អទាំងនេះ បានផ្តល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព និងសុវត្ថិភាពដល់សិស្សានុសិស្ស។
ធនាគារក៏បន្តគាំទ្រដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) តាមរយៈការឧបត្ថម្ភដល់ កម្មវិធីអប់រំកម្រិតបឋមសិក្សា ដែលផ្ដល់លទ្ធភាពបន្ថែមដល់កុមារក្រីក្រទទួលបានការអប់រំប្រកបដោយគុណភាព។ ចំពោះវិស័យសុខាភិបាលវិញ ABA ក៏បានបន្តការគាំទ្ររបស់ខ្លួនតាមរយៈការបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្នែកសុខាភិបាល ដែលផ្តល់សេវាថែទាំសុខភាពដល់កុមារ ដោយឥតគិតថ្លៃ តាមរយៈអគារមជ្ឈមណ្ឌលសុខភាពថ្មីរបស់ខ្លួន។
កិត្ដិនាមនៅក្នុងវិស័យធនាគារកម្ពុជា
ក្នុងសំណេរពាក់ព័ន្ធនឹងពានរង្វាន់របស់ធនាគារ ABA នាឆ្នាំនេះ និពន្ធនាយករបស់ Euromoney បានអធិប្បាយថា “ក្នុងនាមជាស្ថាប័នដ៏លេចធ្លោមួយក្នុងវិស័យធនាគារនៅកម្ពុជា ធនាគារ ABA សម្រេចបាននូវសមិទ្ធផលសំខាន់ៗនៅលើផ្នែកឌីជីថលនវានុវត្តន៍ លទ្ធផលហិរញ្ញវត្ថុរឹងមាំ និងការរួមចំណែកក្នុងកិច្ចការសង្គមយ៉ាងសកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នាំឲ្យ ABA ទទួលបានកិត្តិនាមជា ធនាគារឆ្នើមបំផុតនៅកម្ពុជា។”
ការទទួលបានពានរង្វាន់នេះរយៈពេល 12ឆ្នាំជាប់ៗគ្នា ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់របស់អតិថិជនរាប់លាននាក់មកលើធនាគារ ABA។ ដោយសម្លឹងឆ្ពោះទៅអនាគត ធនាគារនឹងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូនសេវាធនាគារសុវត្ថិភាព ពេញដោយនវានុវត្ត និងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


