Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែនផ្ញើ​សារ​អប​អរសាទរអតីតនាយករដ្ឋមន្ត្រីវៀតណាម ដែលត្រូវបានតែងតាំងជាប្រធានាធិបតី

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយជូនចំពោះលោក ង្វៀន សួនហ៊្វុក អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានតែងតាំងជាប្រធានាធិបតីវៀតណាម។

នៅក្នុងលិខិតនោះ សម្តេចតេជោបានបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើ​ជូនឯកឧត្តមនូវការអបអរសាទរយ៉ាងជ្រាលជ្រៅ អស់ពីដួងចិត្តជូនចំពោះការតែងតាំងឯកឧត្តមជាប្រធានាធិបតីវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតរបស់សម្តេចតេជោ ចុះថ្ងៃទៅ០៥ ខែមេសា នេះ ដែលផ្ញើទៅកាន់លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធា​រណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ការទទួលបាននូវតំណែងនេះ បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម ទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់លោក ង្វៀន សួនហ៊្វុក។ 

សម្តេចសម្តែងការជឿជាក់យ៉ាងមុតមាំថា ក្រោមការគ្រប់គ្រង និងការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងបន្តទទួលបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធំធេងថែមទៀត ឈានទៅសម្រេចបាននូវគោលដៅក្លាយ ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ និងបន្តបំពេញតួនាទីដ៏សកម្មទាំងនៅលើឆាកតំបន់ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរអរគុណដ៏ស្មោះជូនចំពោះលោក ង្វៀន សួនហ៊្វុក ដែលបានថែរក្សាពូនជ្រុំនូវចំណងមិត្តភាពជាប្រពៃណី និងធ្វើឲ្យកាន់តែសំបូរបែបនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ។

សម្តេចបន្តថា ទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះយើងមានតួនាទីផ្សេងគ្នាក៏ដោយ ទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់យើង នឹងនៅតែរឹងមាំ និងបន្តជាកត្តាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យកាន់តែមានវិសាលភាពធំធេងជាងមុន។

សម្តេចតេជោ ហ៊ុន សែន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកបន្តវេនរបស់លោក ង្វៀន សួនហ៊្វុក ដើម្បីលើកកម្ពស់ភាពជាដៃគូយូរអង្វែង ផ្អែកលើ ស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការជម្នះបាននូវបញ្ហាប្រឈមនានាដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការ រាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងវិបុលភាពរបស់ប្រជាជាតិយើងទាំងពីរ តំបន់ និងសាកលលោកទាំងមូល។

សូមបញ្ជាក់ថា រដ្ឋសភាវៀតណាមនៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានបោះឆ្នោតតែងតាំងលោក ង្វៀង សួនហ៊្វុក ជាប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង ដោយទទួលបានសម្លេងគាំទ្រជាប្រធានាធិបតីថ្មីរបស់វៀតណាមចំនួន៩៧.៥ភាគរយ ហើយការបោះឆ្នោតនេះធ្វើឡើងក្នុងសម័យប្រជុំលើកទី១១ នៃសភានីតិកាលទី១៤។

លោក ង្វៀង សួនហ៊្វុក បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវៀតណាមកាលពីខែមេសា ឆ្នាំ២០១៦៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម