Connect with us

ព័ត៌មានជាតិ

ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ សាខា​ខេត្តតាកែវ​ចុះ​ប្រគល់​ផ្ទះ​ជូនក្មេងស្រីរងគ្រោះ​ ដោយសារ​ភ្លើង​ឆេះ​ នៅ​ស្រុក​ត្រាំកក់

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២១ ក្រុមចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ សាខា​ខេត្តតាកែវ បាន​ចុះ​ទៅ​ប្រគល់ផ្ទះ​ ​អំណោយ រួម​ទាំង​ថវិកា​មួយ​ចំនួន ដល់គ្រួសារ​ក្មេង​ស្រី​ភ្លើង​ចេះ​ផ្ទះ នៅ​ស្រុក​​ត្រាំកក់ ខេត្ត​តាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​ក្ដី​អាណិតអាសូរ​ចំពោះ​គ្រួសារ​ក្មួយ​ស្រី ដែលមាន​ជំងឺ​ប្រចាំកាយ​តាំងពី​កំណើត ជួប​គ្រោះ​អកុសល​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់​កាលពីពេល​ថ្មីៗ​នេះ ក្រោម​ការចង្អុលបង្ហាញ ពី លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា ក្រុម ១៥៧ បាន​ចាត់​ឲ្យ លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា ក្រុម ១៥៧ សាខា​ខេត្តតាកែវ និង​លោក អេង ប៉​ជាក អនុប្រធាន នៅ​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ ២០២១ បាន អញ្ជើញ​ចុះសួរសុខទុក្ខ​ផ្ទាល់ និង​ប្រគល់​ផ្ទះ​ថ្មី​មួយ​ខ្នង ដែល​ទើប​សាងសង់​រួច ជូន​គ្រួសារ ប្អូនស្រី រួន មាលី អាយុ​១២​ឆ្នាំ ដែលមាន​ជំងឺ​ពង បែក របក​ពេញ​ខ្លួន​តាំងពី​កំណើត ស្ថានភាព​គ្រួសារ​ជីវភាព​ក្រីក្រ ជួប​គ្រោះ​អកុសល ដោយ​ត្រូវ​ភ្លើង​ផ្ទះ​អស់​គ្មាន​សល់ ស្ថិត ក្នុងភូមិ​ត្រពាំង​ក្រ​ទ្បា​ញ់ ឃុំ​អូរ​សារាយ៍ ស្រុក​ត្រាំកក់ ។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្ត ក៏បាន​ធ្វើ​ណែនាំ​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ឲ្យ​ពួកគាត់​បាន យល់ដឹង កាន់​ច្បាស់ អំពី​វិធីសាស្ត្រ​ក្នុងការ​ការពារ​ខ្លួន ឲ្យ​ជៀស​ផុតពី​ជំងឺឆ្លង ដ៏​កាច​សាហាវ កូ​វីដ​១៩​មួយ​នេះ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ពី​ប្រសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់របស់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នូវ​វិធាន​ការពារ ៣​កុំ ៣​ការពារ ដោយ​សូម​ឲ្យ​បងប្អូន​ទាំងអស់​ត្រូវ ចូល រួម​អនុវត្ត​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត ដោយ​ទម្លាប់ធ្វើ​អនាម័យឲ្យ​បានស្អាត​ជាប្រចាំ រក្សា​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស កុំទៅ​កន្លែង​ដែល មានការ​ប្រមូលផ្តុំ​គ្នាច្រើន ហើយ​មួយ​វិញទៀត ​ប្រសិនបើ​ពុំមានការ​ចាំបាច់​អ្វី​ទេនោះ សូមកុំ​ចេញ​ទៅណា​អី ហើយ​ត្រូវអនុវត្ត​ការ​លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែ​លឲ្យ​បានស្អាត​ជានិច្ច ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង និង​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លងរីករាលដាល​បន្តបាន​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ទៅក្នុង​សហគមន៍​យើងរ​ស់បាន​ឲ្យ​សោះ​។

​សូមបញ្ជាក់​ផងដែរ ការសង់​ផ្ទះ​ជូន​គ្រួសារ​ខាងលើនេះ ដោយ មានគំនិត​ផ្តួចផ្តើម​ពី​លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្តតាកែវ និង​មាន​ការជួយ​ឧបត្ថម្ភ​ជា​ថវិកា​ពី​លោក អេង ប៉​ជាក អនុប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្ត និង​សប្បុរសជន​ជាច្រើន​នាក់​តាមរយៈ​លោក ដែល​បាន​ជួយ​ជា​ថវិកា​ផងដែរ​។ ​ជាមួយគ្នា​នោះដែរ​ ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្ត ក៏បានផ្តល់​ជា​អំណោយ​ជូន​ដល់​គ្រួសារ​ប្អូនស្រី រួន មាលី ដោយ​ក្នុង​រួមមាន​៖ ផ្ទះ​ថ្មី​មួយ​ខ្នង មាន​ត​សំយាប​មុខក្រោយ គ្រែ​ចំនួន​១ ខ្នើយ​២ ភួយ​១ មុង​១ កន្ទេល​១ ម៉ាស​១​ប្រអប់ អង្ករ​១០០ គីឡូក្រាម ទឹកត្រី ០២​យួរ ទឹកស៊ីអ៊ីវ​០២​យួរ ត្រីខ​២​យួរ ប៊ីចេង​០២​កញ្ចប់​ធំ ខ្ទឹមស ២​គីឡូ ស្ករស​៤​គីឡូ ទឹក​សុទ្ធ ២០​យួរ មី​០២​កេស និង​អំបិល​២​គីឡូ រួម​ជា​នឹង​ថវិកា​៤០០.០០០ ម៉ឺន​រៀល និង​ជូន​កម្លាំង​សមត្ថកិច្ច​២០០០០០​រៀល ជូន​ប្រជា​ការពារ​និង​មេភូមិ ២០០០០០​រៀល​ផង​ដែរ ៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​នេះ​​ឈ្មោះលម្អិត​​អាជីវករ​ផ្សារ​​អូរឫស្សីទាំងអស់ឆ្លង​កូវីដ ប​ង​ប្អូន​ប៉ះពាល់ ទៅ​ធ្វើ​តេស្តភ្លាម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម