Connect with us

ព័ត៌មានជាតិ

ថៃនៅតែបន្តចូលធ្វើលេណដ្ឋាននៅតំបន់អានសេះ បើទោះមានបទឈប់បាញ់

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា បើទោះបីជាមានបទឈប់បាញ់ និងការហាមឃាត់ពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ យោធាថៃនៅតែបន្តចូលធ្វើលេណដ្ឋាននៅតំបន់អានសេះ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា គឺកងទ័ពថៃបានរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ដោយនៅវេលាម៉ោង៩:០៩នាទី គ្រឿងចក្រថៃបានបន្ដកាយដី ហើយម៉ោង៩:៥០នាទី មានរថយន្ដថៃមួយគ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាន និងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួនហើយនៅវេលាម៉ោង៩:៥៣ នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។

លោកស្រី បន្តថា រហូតមកដល់វេលាម៉ោង១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀតបានចូលមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលិសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល១៥ម៉ែត្រ និងបន្ដដាក់លូ និងកង់ឡានចូលលេណដ្ឋាន។ អ្នកនាំពាក្យ បានថ្លែងចាត់ទុកថា នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃ ដែលរំលោភលើបទឈប់បាញ់ផង និងរំលោភបំពានបូរណភាពទឹកដីកម្ពុជាផង។

លើកឡើងនារសៀលថ្ងៃទី៥ ខែសីហានេះ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា រហូតមកដល់រសៀលនេះ យោធាមិនទាន់មានការរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនចេញពីដែនអធិបតេយ្យកម្ពុជានៅឡើយទេ។ ខណៈដែលកម្ពុជាបានព្យាយាមទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ក៏ដោយ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម