Connect with us

ព័ត៌មានជាតិ

មនុស្ស​​២៤​នាក់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ប្រយោល​ជាមួយ​បុរស​វិជ្ជមានកូវីដ អាជ្ញាធរ​អំពាវនាវ​ឲ្យ​មក​ធ្វើ​តេស្ត​បន្ទាន់

បានផុស

នៅ

កំពង់ឆ្នាំង ៖ រដ្ឋបាល​ក្រុង​កំពង់​ឆ្នាំង និង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​០៥ ខែ មេសា នេះ​បាន​ឲ្យ​ក្រុម​អ្នកយក ព័​ត៌មាន​យើង​ដឹង​ថា តាម​ការស្រាវជ្រាវ​បឋម មាន​មនុស្ស​ប្រុស​ស្រី​ចំនួន ២៤​នាក់ បាន​ពាក់ព័ន្ធ​ដោយផ្ទាល់​និង​ប្រយោល​ជាមួយនឹង​បុរស​ឈ្មោះ​សោម​ល​ឡូ ដែល​មាន​វិជ្ជមាន​កូ​វីត​១៩ កាលពី​ថ្ងៃទី​២៩ និង​៣០ ខែ​មីនា នៅ​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត ប៉ុល ប៊ូ ដែល​មាន​ទីតាំងនៅ​ផ្សារ​ក្រោម ស្ថិតនៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ខាងលើ​នេះ អាជ្ញាធរ​ខេត្ត​ក៏បាន​ធ្វើ​ការ​បិទ​ជា​បណ្ដោះ​អាសន្ន​នៅ​គ្លីនិក​ឯកជន​របស់​លោក​ប៉ុល​ពូ​ហើយ​ដែល​នៅ​ថ្ងៃទី ៥ ខែមេសា​នេះ។ ដូច្នេះ​ចំពោះ​ករណី​ខាងលើ​នេះ​អាជ្ញាធរ​ក្រុង ខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​សូម​អញ្ជើញ​មក​ផ្តល់​សំណាក ដើម្បី​ធ្វើ តេស្ត​រក​មេរោគ​កូ​វីដ​១៩ ជាបន្ទាន់​ដើម្បី​រួមគ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​។

ដោយឡែក​លោក​វរសេនីយ៍ឯក​ប៉ាល់ ជឿន អធិការ​នគរបាល​ស្រុក​កំពង់លែង យោង​តាម​របាយ ការណ៍​របស់​លោកនាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​អំពារ និង​លោកនាយ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​ត្រងិល បាន​បញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ព្រឹត្តិការណ៍​ខាងលើ​នេះ មាន​ប្រជា​ពលរដ្ឋ​នៅក្នុង​ឃុំ​ស្វាយ​រំពារ​ចំនួន​១៥​នាក់​ផង​ដែរ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុងករណី​ខាងលើ​នេះ ដោយសារតែ​ពួកគាត់​បាន​ទៅ​ទិញ​ថ្នាំ​នឹង​ទៅ​ព្យាបាល​ជំងឺ​នៅ ក្នុង​គ្លីនិក​ឯកជន​របស់ លោក​វេជ្ជបណ្ឌិត ប៉ុល ប៊ូ ។

ដោយឡែក​អ្នកពាក់ព័ន្ធ​ទាំង​១៥ នាក់​ខាងលើ​នេះ អាជ្ញាធរ​កំពុងធ្វើការ​ស្រាវជ្រាវ​ប​អញ្ជើញ​ពួកគាត់​ឲ្យ​មក​ផ្តល់​សំ​ណាក​ធ្វើតេស្ត និង​ដើម្បី​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក រួម​គ្នា​ទប់ស្កាត់​ការ​រាលដាល​ដែល​ជំងឺ​កូ​វី​១៩​ចូលក្នុង​សហគមន៍​មូលដ្ឋាន៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម