Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ៖ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ អាច​បញ្ចប់​នៅ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​នេះ បើ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​អាជ្ញាធរ​បានល្អ​ប្រសើរ

បានផុស

នៅ

​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​គឺ​ពោលគឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០១​ ខែមេសា​កន្លងមក​ឃើញថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​៩៩​ភាគរយ​ហើយ ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​យ៉ាង​សស្រាក់សស្រាំ​បែបនេះ ការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ -១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ វា​នឹង​អាច​បញ្ចប់​នៅក្រោយ​ចូលឆ្នាំ​ខ្មែរ​នេះ​បាន​ហើយ។

ប្រសាសន៍​លើកឡើង បែបនេះ​របស់​លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃទី​០៥​ខែមេសា​នេះ ខណៈដែល​លោក​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ខណ្ឌចំការមន ចុះ​ពិនិត្យមើល​ស្ថានភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ភូមិ​១៦ ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន និង​បាន​នាំ​យក​នូវ​ស្បៀងអាហារ​មួយចំនួន​ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ជូន​ពួកគាត់​ផងដែរ ខណៈដែល​ពួកគាត់​ជួប​ការលំបាក​ក្នុង​ជីវភាព ពេល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយពី​ពួកគាត់​មួយចំនួន​បាន​ប៉ះពាល់​ជាមួយនឹង​អ្នក​ដែលមាន​វិជ្ជមាន covid -19។

មន្ត្រីរដ្ឋបាល​ខណ្ឌចំការមន​បាន​បញ្ជាក់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ទី​១៦ ក្នុង​សង្កាត់​ទន្លេបាសាក់​នេះ មាន​ចំនួន​ជាង​៣០០​គ្រួសារ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​របស់​យើង​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​គឺមាន​ចំនួន​តែ​ជាង​១៦០​គ្រួសារ​ប៉ុណ្ណោះ។

ដោយ​ការ​យក​ចិត្តទុកដាក់​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ទៅតាម​ការចង្អុល​ណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​លោក​ឃួ​ង ស្រេង ចុះ​ដល់ទី​តាំង​ខាងលើ​និង​ផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់​ទាំងយប់​តែម្តង ខណៈ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនេះ​មាន​ជីវភាព​ខ្វះខាត។

អំណោយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទទួល​ពី​លោក​ឃួ​ង​ ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នេះ ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥ គីឡូក្រាម មី​មួយ​កេស ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម