Connect with us

ព័ត៌មានជាតិ

សុទ្ធ​តែ​អាជីវករ​ផ្សារ​អូរឫស្សី ​រកឃើញ​ឆ្លង​តគ្នា​ ០៣ នាក់ទៀត​ គ្រូពេទ្យ​ចុះទៅ​យកទាំងយប់

បានផុស

នៅ

នៅ​វេលា​ម៉ោង​២២និង១៣នាទី​ថ្ងៃទី០៥-០៤- ២០២១ ក្រុម​គ្រូពេទ្យ​មន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្រប​សម្រួល ពី​គណ:​បញ្ជាការ​ឯកភាពខណ្ឌ បាន​ចុះ​មក​យកអ្នកជំងឺ​០១នាក់​​ ភេទប្រុស នៅចំណុច​​ទីតាំង​ផ្ទះលេខ​១៩Az ផ្លូវ​២២៦z ភូមិ​១៣ សង្កាត់​ផ្សាដើមគរ ខណ្ឌ​ទួលគោក ដែលមានផ្ទុកកូវីដ។ អ្នកជំងឺ​មាន​ឈ្មោះ អ៊ាង ប៊ុនអែង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ផ្សារ​អូរឫស្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​នៅ​រសៀល​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្រុម​គ្រូពេទ្យ​មន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​រកឃើញ​វិជ្ជមានកូវី-១៩ កូវីដ​លើ​អាជីវករ​ផ្សារ​អូរឫស្សី ០២ នាក់​ទៀត ១- ឈ្មោះ អួន រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ លក់ដូរ​នៅ​ផ្សារ​អូរឫស្សី និង ២-ឈ្មោះ ចេង សុភ័ស ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ​លក់​នៅ​ផ្សារ​អូរឫស្សី នៅ​ចំណុច​ផ្ទះលេខ​១៨A2 ផ្លូវ២២០z សង្កាត់​ផ្សាដើមគរ ខណ្ឌទួលគោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម