Connect with us

ព័ត៌មានជាតិ

បើ​អ្នក​ឆ្លង​នៅ​តែ​កើន កម្ពុជា​ពិចារណា ​ព្យាបាល​​​អ្នកជំងឺ​កូ​វីដ​នៅ​តាម​ផ្ទះ​​ដូច​នៅអាមេរិក

បានផុស

នៅ

​មានប្រសាសន៍​តាមរយៈ​សារ​ជា​សំឡេង​នា​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ក្រុមការងារ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រៀម​រៀបចំ​ក្រម​ប្រតិបត្តិ ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ ក្នុងករណី​ដែល​មន្ទីរពេទ្យ​ពេញ​ដោយ​អ្នកជំងឺ ហើយ​មិនអាច​ទទួល​យកទៅ​ព្យាបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នាពេល​កន្លងមក មានការ​លើកឡើង​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក្នុងការ​ព្យាបាល​នៅតាម​គេហដ្ឋាន ដូច្នេះ​មកដល់ពេលនេះ​យើង​ត្រូវ​ព្យាករណ៍​ទុកជាមុន អំពី​សមត្ថភាព​ទ្រទ្រង់បាន នៃ​មន្ទីរពេទ្យ ពីព្រោះ​ប្រសិនបើ​ជំងឺ​មិន​ថមថយ​នោះទេ មន្ទីរពេទ្យ​របស់​យើង​និង​ពេញ​ទៅដោយ​អ្នក​ជំងឺ​ទាំង​ស្រាល​ទាំង​ធ្ងន់ ដូច្នេះ​យើង​ត្រូវតែ​យក​វិធីសាស្ត្រ​មួយ​តាម​បណ្ដា​ប្រទេស​ដែលមាន​អ្នកជំងឺ​ច្រើន​ដូចជា​នៅ​អាមេរិក​នៅ​បារាំង​នៅ​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត ដែលមាន​អ្នកជំងឺ​ច្រើន លើសពី​អ្វី ដែល​ទទួលបាន​។​


​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ក្រុមការងារ​សម្រាប់​ការរៀបចំ​ក្រម​ប្រតិបត្តិ ដើម្បី​ព្យាបាល​នៅតាម​ផ្ទះ​ផ្ទះ​ឲ្យ​ហើយ​ស្រេច ហើយ​នៅពេល​ណាមួយ​យើង​នឹង​ពិនិត្យ​អំពី​ការទទួល​យកមក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ គឺ​ត្រូវ​ព្យាបាល​នៅតាម​ផ្ទះ ។ សម្ដេច​បាន​បញ្ជាក់ថា យើង​មិនអាច​ទទួលយក​ព្យាបាល​អស់​ទេ​ប្រសិនបើ​មានការ​កើនឡើង​ថែមទៀត អ្នកជា​តិច​អ្នក​ចូល​ច្រើន ដូច្នេះ​មានតែ​វិធី​ទុក​អ្នក ដែល​វិជ្ជមាន​កូ​វីដ​១៩ ដែលមាន​ស្ថានភាព​ស្រាល ព្យាបាល​ដល់ផ្ទះ តែ​ត្រូវមាន​ការវិនិច្ឆ័យ​ឲ្យបាន​ច្បាស់ ហើយ​បើតាម​សម្ដេច​តេ​ជោ ការវិនិច្ឆ័យ​នេះ​មាន​ពីរ​ចំណុច ទី​១. គឺជា​អ្នកជំងឺ​ដែលមាន​ថា​ស្ថានភាព​ស្រាល ហើយ​មានផ្ទះ​សមរម្យ ដែល​អាច​ព្យាបាល​បាន​។ ទី​២. ប្រសិន បើ​អ្នក​ជម្ងឺ​មានផ្ទះ​តូច គឺ​ត្រូវតែ​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ដែរថា រហូតដល់​ពេលនេះ ក៏មាន​អ្នកជំងឺ​ខ្លះ​មានលទ្ធភាព​ហើយក៏​ចង់​ព្យាបាល​នៅតាម​ផ្ទះ​ផងដែរ​។ ដូច្នេះ​យើង​គ្រាន់តែ​រៀបចំ​ក្រម​ប្រតិបត្តិ ថា​តើ​អ្នកជំងឺ​ត្រូវធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​គាត់​នៅ​មួយកន្លែង ហើយ​អ្នកផ្ទះ​ដែល​នៅ​ជាមួយ សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ជួយ​គាត់​យ៉ាងម៉េច ? ហើយ​ក្រុមគ្រូពេទ្យ​ត្រូវ​ទៅ​ព្យាបាល​ពួកគាត់​យ៉ាងម៉េច ? ។


​សម្ដេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ​រៀបចំ​ក្រម​ប្រតិបត្តិ​ឲ្យ​បាន​ឆាប់ ដើម្បី​ដំណើរការ​នៅពេល​ណាមួយ ដែលមាន​តម្រូវការ​បែបនេះ​។ ចំពោះ​ការព្យាបាល​នៅតាម​ផ្ទះ​នេះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​តម្រូវ​ឲ្យ​មាន​ការជួយ​សម្រួល ដើម្បី​ឲ្យ​ពួកគាត់​រស់នៅ​បាន​ស្រួល ហើយក៏​ត្រូវមាន​ការជួយ​ឧបត្ថម្ភ​គាត់​ផងដែរ ដោយ​ឧបត្ថម្ភ​ក្នុង ១ ថ្ងៃ​២ ម៉ឺន​រៀល ដូច​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដែរ​។​ ​ដោយឡែក​សម្រាប់​ក្រុមគ្រូពេទ្យ​ចល័ត​ដែល​ត្រូវធ្វើ​ដំណើរ​ព្យាបាល​ពីផ្ទះមួយ ទៅផ្ទះ​មួយទៀត គួរ​ត្រូវ​រៀបចំ​គ្រូពេទ្យ​នៅតាម​មូលដ្ឋាន តាម​ស្រុក តាម​ខណ្ឌ ដើម្បី​ចៀសវាង​ការដក​គ្រូពេទ្យ​ពី​មន្ទីរពេទ្យ​ធំៗ ពីព្រោះ​អ្នក​ព្យាបាល​នៅតាម​ផ្ទះ ជា​អ្នក ជំងឺ​កម្រិតស្រាល ក្នុងករណី​ធ្ងន់ គឺ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ធំៗ សម្រាប់​សង្គ្រោះបន្ទាន់​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម