Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន​​ «យើងមិន​អាច​ធ្វើតេស្តសំណាកមនុស្ស​រាប់​លាន​នាក់នៅ​ភ្នំពេញ​នោះទេ នៅប្រទេស​គេ ក៏មិនដែលធ្វើដូច្នេះដែរ»

បានផុស

នៅ

លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងពីការព្រួយបារម្ភ​ជាថ្មីជុំវិញការចម្លងមេរោគកូវីដ១៩​ចូលក្នុងសហគមន៍កាន់តែច្រើននាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ និង​បាន​លើក​ឡើង​ថា យើងមិន​អាចយកសំណាកមនុស្សដែលនៅរាជធានីភ្នំពេញរាប់លាននាក់យកទៅធ្វើតេស្តនោះទេ នៅប្រទេស​គេក៏គេមិនដែលធ្វើដូច្នេះដែរ អ្វីដែលសំខាន់គឺកន្លែងណា ដែលមានការចម្លង គឺត្រូវយក​សំណាកទីនោះ ជាពិសេសអ្នកដែលប៉ះពាល់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមរយៈសារអេឡិចត្រូនិកតេលេក្រាម លោកស្រី ឱ វណ្ណឌីនបានឲ្យដឹងទៀតថា នៅពេលណាដែលការឆ្លងវាទូលំទូលាយខ្លាំងមែនទែន គេត្រូវតែមាននិតិវិធី​នៅក្នុង​ការ ដាក់ក្រុមនុស្សនៅឲ្យដាច់ដោយឡែក។

លោកស្រី ឱ វណ្ណឌីន បានថ្លែងអំពាវនាវជាថ្មីសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ អត់ទ្រាំការលំបាក​នៅក្នុងរយៈ​ពេលខ្លី ជាជាងការលំបាកនៅក្នុងរយៈពេលវែង ខណៈបច្ចុប្បន្នមានបងប្អូនមួយចំនួន អនុវត្តនូវវិធានការបានល្អត្រឹមត្រូវ ប៉ុន្តែមួយចំនួនទៀតហាក់ដូចជាមិនទាន់អនុវត្ត​បានត្រឹមត្រូវនោះទេ ជាពិសេសការជួបជុំគ្នាផឹកស៊ីនៅតែមាន។

លោក ស្រី ឱ វណ្ណឌីនស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតថា ការដែលយើងអាចទប់ទល់ គ្រប់គ្រងស្ថានការណ៍នេះបានឬមិនបានគឺអាស្រ័យទៅលើការអនុវត្តរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ហើយត្រូវយល់នៅក្នុងពេលនេះការចម្លងបន្តគ្នាលឿនណាស់ លឿនមែនទែន ដូច្នេះហើយបានជាយើងទាំងអស់គ្នា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ណាស់។

លោកស្រីបន្តថា “ប្រសិនបើយើងគិតថា ការនៅផ្ទះលំបាកណាស់ ពាក់ម៉ាស់លំបាកណាស់ ឥឡូវខ្ញុំសួរថា ការទ្រាំលំបាកនៃការពាក់ម៉ាស តើវាលំបាកជាងនៅពេលដែលយើង​ឈឺដង្ហក់ក្នុងការដកដង្ហើមនៅពេលយើងឆ្លងកូវីដ តើមួយណាយើងគួរយក?”

ប្រសិនបើយើងអាចធ្វើបាននៅក្នុងរយៈពេលខ្លី អញ្ចឹងយើងឆាប់បានវិលត្រឡប់ទៅរកការរស់នៅ​ធម្មតាតាមបែបគន្លងថ្មីរបស់យើងវិញបាន ចុះបើយើងមិនព្រមស៊ូទ្រាំលំបាកនៅក្នុងរយៈពេលខ្លី ហើយធ្វើឲ្យមានការរាត្បាតដ៍ធំធេង នៃវីរុស​កូវីដ១៩ សួរថាការលំបាករបស់​យើងវានឹងអូស​បន្លាយពេលប៉ុន្មាន?

លោកស្រីថ្លែង “ឥឡូវយើងសុខចិត្តលំបាក២ សប្តាហ៍ ៣ សប្តាហ៍ ឬយ៉ាងយូរមួយខែ តើយើងសុខចិត្តលំបាកក្នុងរយៈពេល ១ ខែ ឬយើងសុខចិត្តឲ្យមានការលំបាកក្នុងរយៈពេល១ ឆ្នាំ?”៕

ស្តាប់ប្រសាសន៍​លោកស្រី ៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម