Connect with us

ព័ត៌មានជាតិ

ស្នងការ​ខេត្តឧ​ត្ត​រ​មានជ័យ ចុះ​សំណេះសំណាល សួរសុខទុក្ខមន្ត្រី​ដែល​កំពុងមាន​ជំងឺ​

បានផុស

នៅ

នា​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​លោក​ស្នងការរង លោកនាយ​ការិយាល័យ មួយចំនួន អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ លោក​វរសេនីយ៍ទោ ជា វាសនា នាយការិយាល័យ​គ្រប់​គ្រង​ការ​ស្នាក់នៅ ដែល​កើតមាន​ជំងឺ ក្រពះ ពោះវៀន និង​កំពុងសម្រាក​ព្យាបាល​នៅផ្ទះ ស្ថិតក្នុង​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ​ផងដែរ លោកស្នងការ ក៏មានមតិ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ព្រមទាំង​បានផ្ដល់​ជូន​នូវ​គ្រឿង​ឧបភោគបរិភោគ រួមទាំង​ថវិកា​មួយចំនួន​របស់លោក​ផ្ទាល់​ផងដែរ ដើម្បី​ជួយ​សម្រួល​បន្ទុកគ្រួសារ​ក្នុងការ​ព្យាបាល​ជំងឺ និង​បាន​ផ្ដាំ​ផ្ញើព្យាយាម​ខិតខំស្ដាប់​ការណែនាំ និង​ហូប​ថ្នាំ​តាម​វេជ្ជបញ្ជា យកចិត្ត​ទុកដាក់​ថែ​សុខភាព​។​

លោក​វរសេនីយ៍ទោ ជា វាសនា និង​ក្រុមគ្រួសារក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​សុខទុក្ខ​មន្ត្រីក្រោមឱវាទ​ រាល់ពេល​ដែលមាន​ទុក្ខ​លំបាក​កើតឡើង ជាក់ស្តែង​ដូចជា​រូបលោកផ្ទាល់​នៅពេលនេះ​។ ហើយ​លោក និង​ក្រុមគ្រួសារ សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​សហការី​ទាំងអស់ សូម​មាន​សុខ​ភាពល្អ ជួប​ប្រសព្វ​នូវ ពុទ្ធពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

អត្ថបទ ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម