Connect with us

ព័ត៌មានជាតិ

អ្នក​ផ្សារ​សំរោង​យ៉ោង​ ៨នាក់ បាន​ប៉ះពាល់ អ្នក​ឆ្លងកូវីដ១៩

បានផុស

នៅ

យ៉ាងហោច​មានមនុស្ស​ចំនួន​ ៨នាក់ បានអ្ន​កប៉ះពាល់​ផ្ទាល់ និង​ប្រយោល អ្នក​ឆ្លងកូវីដ១៩ ឈ្មោះ ពន់ ចេង ដែល​កំពុង​សម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក រាជធានី​ភ្នំពេញ។ នេះបើតាមទំព័រហ្វេសបុក​​រដ្ឋបាលស្រុក​បាទី។ ​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេលាម៉ោង២១ និង៣០យប់ថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក ភួន ឈីម អភិបាលស្រុកបាទី បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ រួមជាមួយលោកប្រធានក្រុមប្រឹក្សាឃុំត្រពាំងសាប បានចុះពិនិត្យក្រុមគ្រួសារចំនួន ០១គ្រួសារ ឈ្មោះ យន់ ជាង ភេទស្រី មានសមាជិកគ្រួសារ ០៨នាក់ ស្ថិតផ្សារសំរោងយ៉ោង ឃុំត្រពាំង​សាប ស្រុកបាទី ខេត្តតាកែវ បានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយឈ្មោះ ពន់ ចេង ភេទប្រុស អាយុ៣២ឆ្នាំ វិជ្ជមាននូវជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម