Connect with us

ព័ត៌មានជាតិ

ក្នុង​រយៈពេល​ដ៏​ខ្លី អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង លោកជំទាវ បាន​បរិច្ចាគ​ថវិកា​សរុប​ជិត ១០​លាន​ដុល្លារ ជួយ​សង្គមជាតិ

បានផុស

នៅ

​គិត​ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ មហាជន​បាន​ពិនិត្យឃើញថា អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បរិច្ចាគ​ជួយ​ជាតិ​ជិត​១០​លាន​ដុល្លារ​មក​ហើយ ក្នុង​ការជួយ​ដល់​សង្គមជាតិ​ជាមួយ​រដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ចំនួន​នេះ គឺជា​ចំនួន​ច្រើនជាងគេ ក្នុងចំណោម​សប្បុរសជន​ទាំងអស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខាងក្រោម​នេះ គឺជា​កាលបរិច្ឆេទ និង​ចំនួន​ថវិកា​សប្បុរសធម៌ ដែល​អ្នកឧកញ៉ា ចិត្តធម៌ វ័យក្មេង និង​លោកជំទាវ បាន​លះបង់​ធនធាន​ផ្ទាល់ខ្លួន ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​ជួយ​សង្គមជាតិ​៖

​ទី​១. ថ្ងៃទី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ បាន​បរិច្ចាគ​ចំនួន ១​លាន ដុល្លារ តាមរយៈ ឯកឧត្ដម សេង ទៀង ជូន សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ចូលរួម​ទិញ​វ៉ាក់សាំង វ៉ាក់សាំង​កូ​វីដ​១៩ ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

​ទី​២. ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ បាន​បរិច្ចាគ​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ចំនួន ៣​លាន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ។

​ទី​៣. ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ បាន​បរិច្ចាគ​ថវិកា​ចំនួន ២០​ម៉ឺន​ដុល្លារ​ថែមទៀត ជូន​ទៅដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ហ៊ុន សែន (TYDA) ដើម្បី​ជាការ​សងគុណ​ដល់​ទ័ព​ឈុត​ស ដែល​កំពុងតែ​ប្រយុទ្ធប្រឆាំង និង​ជំងឺ​កូ​វីដ​-១៩ ។

​ទី​៤. ថ្ងៃ​២៧ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ បាន​បរិច្ចាគ​ថវិកា​ចំនួន​៣.៥​លាន​ដុល្លារ តាមរយៈ​សម្ដេច​តេ​ជោ ដើម្បី​ទិញ​មន្ទីរពេទ្យ នគរ​ទេព សម្រាប់​ព្យាបាល​បងប្អូន​កើត​ជំងឺ​កូ​វីដ១៩ ។

​ទី​៥. នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ ប្រកាស​បរិច្ចាគ​ថវិកា​ចំនួន ១.៤​លាន​ដុល្លារ ជូន​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​ចូលរួម​ក្នុង​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ខួប​លើក​ទី​១៥៨​។​

​ទាំងអស់នេះ គឺជា​ការលះបង់​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន ក្នុងនាម​ជា អ្នកឧកញ៉ា អគ្គនាយក​ក្រុមហ៊ុន បុរី ឡេង ណា​វ៉ា​ត្រា គ្រុប និង​ជា​អគ្គនាយក​ផលិតកម្ម Galaxy Navatra ដែល​ទទួលជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​អ្វីដែល សាធារណៈជន​នៅចាំ​មិន​ភ្លេច គឺ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ធ្លាប់បាន​ពោល​ពាក្យពេចន៍​ដ៏​ចាក់​ដោត​ថា​៖ ពួកគាត់ មិនដឹង​ជា​ត្រូវ​យកលុយ​ដែល​រកបាន​ទាំងអស់នោះ ទៅ​ចាយ​ទៅ​ឯណា​ទេ បើសិនជា​ប្រទេសជាតិ​យើង គ្មាន​សុខសន្តិភាព​ដូច​សព្វថ្ងៃ​។ កើត​នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ការចូលរួម​ចែករំលែក​ជួយ​សង្គម ពេល​សង្គម​ត្រូវការ និង​រួមសុខ រួមទុក្ខ ជាមួយ​រាជរដ្ឋាភិបាល គឺជា​កាតព្វកិច្ច​ដ៏​ចម្បង​របស់ អ្នកឧកញ៉ា និង​ក្រុមគ្រួសារ ដែល​មិនអាច​ឱប​ដៃ​ឈរ​មើល ដោយ​មិន​ខ្វល់ខ្វាយ​បាន​ឡើយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម