លោក សាវិ​ន ហ្វី​លី​ព ប្រកាស​ត្រៀម​ចែក​កង់​ចំ​នួន​២៣​គ្រឿង​ដល់​កុមារ​នៅ​ភូមិ​គគីរ​ធំ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក សាវិ​ន ហ្វី​លី​ព ប្រកាស​ត្រៀម​ចែក​កង់​ចំ​នួន​២៣​គ្រឿង​ដល់​កុមារ​នៅ​ភូមិ​គគីរ​ធំ​

Published

on

ក្រៅ​តែ​លេចធ្លោ ​និង​ល្បីល្បាញ​តាមរយ​:​តួ​សម្តែង​ភាពយន្ត​ខ្មែរ​ជាច្រើន​ តារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព​ ក៏មាន​ប្រជាប្រិយភាព​ និង​ទទួល​បានការ​កោតសរសើរ​ចំពោះ​សកម្មភាព​ជួយ​សង្គម​ និង​កុមារ​នៅតាម​បណ្តា​សហគម​នានា​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​កន្លងមក​លោក សា​វិ​ន ហ្វី​លី​ព ធ្លាប់បាន​ជួយ​កុមារ​ជាច្រើន ​នៅក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ​ខេត្ត​សៀមរា​ប ដោយ​ការចែក​សម្ភារ​:​សិក្សា​ និង​ជីក​អ​ណ្តូង​រាប់រយ​ដើម្បី​ផ្តល់​ជូន​ដល់​គ្រួសារ​កុមារ​ដែល​ជួប​ការលំបាក​ និង​ខ្វះខាត​ទាំងនោះ​។​

ដោយឡែក​ថ្មីៗ​នេះ ​តារា​ប្រុស​ល្បីឈ្មោះ​លោក ​សា​វិ​ន ហ្វី​លី​ព បាន​ឲ្យ​ដឹងថា ​លោក​បាន​ត្រៀម​រួច​ហើយ​ក្នុង​ការចែក​កង់​ចំនួន​២៣​គ្រឿងដល់​កុមារ​ជួប​ការខ្វះខាត​ រស់នៅ​ភូមិ​គគីរ​ធំ​ នៃ​ខេត្តកណ្តាល​។​ប៉ុន្តែ​ដោយសារ​កូ​វីដ​-១៩​ មិនទាន់​ស្ងប់ស្ងាត់​ ទើប​លើក​ពេល​ទៅក្រោយ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​វិញ​។​

លោក សា​វិ​ន ហ្វី​លី​ព ក៏បាន​ប្រកាស​សូម​ជម្រាប​ជូន​ដំណឹង​ដល់​ម្ចាស់​អំណោយ​ទាំងអស់​ដែរ​ថា​ ចំ ពោះ​ការចែក​កង់​ដល់​កុមារ​នៅ​ភូមិ​គគីរ​ធំ​ទាំង​២៣គ្រឿង​ នឹង​ធ្វើទ្បើង​ក្រោយ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។ ​លោកថា​ការលើក​ពេលនេះ ​ដោយសារ​កូ​វីដកំ​ពុងរីក​រាល​ដាល​ខ្លាំង ​ដូច្នេះ​ម្ចាស់​អំណោយ​អាច​ចូល​រួម​ជាមួយ​លោក​បាន​ដើ​ម្បី​ជួប​កុមារ​ទាំងនោះ​ដោយផ្ទាល់​៕

អត្ថបទ ៖ ចាន់​រ៉ា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ28 mins ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ1 hour ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ2 hours ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ3 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ3 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services