Connect with us

ព័ត៌មានជាតិ

លោក គឹម សន្តិភាព​៖ ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ត្រូវធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​អាច​ធ្វើ​ឡើង​តាម​ស្ថានភាព​មុខរបរ​របស់​បុគ្គល​

បានផុស

នៅ

​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​អះអាងថា ជាគោលការណ៍ ការចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូ​វីដ​-១៩ ត្រូវធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​អាចធ្វើ​ឡើងជា​ចាំបាច់​ចំពោះ​បុគ្គល​មួយចំនួន​ផងដែរ ដោយ​ផ្អែកលើ​ស្ថានភាព នៃ​មុខរបរ​របស់​បុគ្គល​នោះ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។​

​ការបញ្ជាក់​របស់លោក​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ​។​

​លោក គឹម សន្តិភាព បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ជាគោលការណ៍ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រូវធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​អាច​ត្រូវធ្វើ​ឡើងជា​ចាំបាច់​ចំពោះ​បុគ្គល​មួយចំនួន ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​ការងារ ឬ​ស្ថានភាព​នៃ​មុខរបរ​របស់​បុគ្គល​នោះ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល យោងតាម​មាត្រា​១៦ នៃ​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​អនុក្រឹត្យ​ស្ដីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នឹង​ជំងឺឆ្លង កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រង់​មាត្រា​១៦ បាន​បញ្ជាក់ថា “​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រូវធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវធ្វើឡើង​ដោយ​ឥតគិតថ្លៃ​។ ការចាក់​វ៉ាក់សាំង​អាច​ត្រូវធ្វើ​ឡើងជា​ចាំបាច់​ចំពោះ​បុគ្គល​មួយចំនួន​ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​ការងារ ឬ​ស្ថានភាព​នៃ​មុខរបរ​របស់​បុគ្គល​នោះ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​”​។​

​មាត្រា​១៦ នៃ​អនុក្រឹត្យ​នេះ​បញ្ជាក់ដែរថា “​ក្នុងករណី​ចាំបាច់​ក្រសួងសុខាភិបាល​អាចដាក់​ចេញ​នូវ​វិធានការ តម្រូវ​ឲ្យ​អ្នកដំណើរ​ជា​ជនបរទេស ដែល​ធ្វើដំណើរ​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​ប័ណ្ណ​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ពេញលេញ​។ ការទទួលស្គាល់​ប័ណ្ណ​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង កូ​វីដ​-១៩​នេះ ជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល​។ បុគ្គល​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​តាម​កំណត់​របស់​ក្រសួងសុខាភិបាល អាច​ទទួលបាន​លក្ខខណ្ឌ​អនុគ្រោះ ក្នុងការ​អនុវត្ត​កាតព្វកិច្ច​តាម​វិធាន​សុខាភិបាល​នានា ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​។ ក្នុងករណី​ចាំបាច់ ក្រសួងសុខាភិបាល​ត្រូវ​ចេញ​សេចក្តីណែនាំ​អំពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម