Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ស្វាយរៀង​ប្រកាស​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់

បានផុស

នៅ

រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់​ទី​១​បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ​ព្រាប​ ផល្លី​ អាយុ​៣៧​ឆ្នាំ ​ជា​សន្តិសុខ​នៅ​កាស៊ីណូ​បាវិត​ម៉ុក បាយ​មាន​វិជ្ជមាន​កូ​វីដ​១៩​ ដែល​មាន​ទីលំនៅ​ភូមិ​ប្រសូត​ទី១ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយទាប​និង​ស្ត្រីជាតិ​ខ្មែរ​ឈ្មោះ​អន​សុវណ្ណ​អាយុ​៧២​ឆ្នាំ​រស់នៅ​ភូមិ​ប្រសប់​លាក់​សង្កាត់​បាទី​ក្រុង​បាវិត​។

តាម​សេចក្តី​ជូន​ដំណឹង​ពីរ​ដាច់ដោយឡែក​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង​ចុះ​ថ្ងៃទី​៦​មេសា​បាន​ឲ្យ​ដឹងថា​បុរស​ឈ្មោះ​ព្រាប​ ផល្លី​នេះ​ នៅ​ថ្ងៃទី​២៨ ​ខែមីនា​ ឆ្នាំ​២០២១​ បា​នមក​ផ្ទះ​សម្រាក​ចំនួន​ថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​មក​ក៏បាន​ត្រឡប់​ទៅ​កាស៊ីណូ​វិញ​ក្នុង​គោលបំណង​ចូល​ធ្វើ​ការ ​ប៉ុន្តែ​នៅ​កន្លែងធ្វើការ​មិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​ទេ​ដោយសារ​ស្ថានភាព​កន្លែងធ្វើការ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​គាត់​ក៏បាន​ត្រឡប់មកផ្ទះ​វិញ​ដោយមាន​ការសង្ស័យ​នៅ​ថ្ងៃទី ២៩​ខែមីនា​ឆ្នាំ​២០២១​គាត់​បាន​ស្ម័គ្រចិត្ត​ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩​ដោយ លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​។

តាម​ការស្រាវជ្រាវ​រប​ស់​ក្រុមការងារ​បាន​រកឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​១២​នាក់ ​ស្រី​៥នាក់​ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដើម្បី​តាមដាន​សុខភាព​និង​រង់ចាំ​ក្រុមការងារ​ចុះ​ទៅយក​វត្ថុ​សំណាក​និង​អ្នក​ប៉ះពាល់​ប្រយោជន៍​ចំនួន​៤​នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​។

បច្ចុប្បន្ន​បុគ្គល​ដែល​មាន​វិជ្ជមាន​កូ​វីដ​១៩​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​។​ ចំពោះ​ទីតាំង​ផ្ទះ​លោក​ដូរ​ឈ្មោះ ព្រាប​សូ​នៅ​ផ្លូវជាតិ​លេខ ១​កែង​ផ្លូវ​លេខ​៣១៤D​នៅ​ភូមិ​ប្រសូត​ទី ១ ត្រូវបាន​យក​ធ្វើជា​ទីតាំង​ច​ត្តា​ឡី​ស័ក​។

ចំពោះ​ស្ត្រី​ជាតិខ្មែរ​ឈ្មោះ​អន​ សុវណ្ណ ​អាយុ៧២​ឆ្នាំ ​ដែល​ធ្លាប់បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ឈ្មោះ​ហួត​សុខា​ក្រុមការងារ​បាន​យក​សំណាក​លើក​ទី​១​នៅ​ថ្ងៃទី​១​មេសា​ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ក៏ប៉ុន្តែ​ដោយសារ​ស្ថានភាព​របស់គាត់​ពុំបាន​ធូរស្បើយ​នៅ​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២១ ក្រុមការងារ​ក៏បាន​យក​សំណាក​ធ្វើតេស្ត​ជា​លើក​ទី​២​ជា​លទ្ធផល​មាន​វិជ្ជមាន​កូ​វីដ​១៩​ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយជ្រំ​។

ក្រុមការងារ​កំពុង​ស្វែងរក​ទីតាំង​និង​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ជាមួយ​អ្នកជំងឺ​ខាងលើ​បន្ថែមទៀត​និង​សូម​អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ ឬ​ ដឹង​ថា ​បាន​ប៉ះពាល់​ផ្ទាល់​ដោយ​ប្រយោល​សូម​ធ្វើ​ចត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។​បើ​មាន​ស្ថានភាព​សុខភាព​មិន​ស្រួល​ប្រញាប់​ទៅ​ទាក់ទង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាបន្ទាន់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម