Connect with us

ព័ត៌មានជាតិ

ឡឥដ្ឋ​នៅ​ភូមិ​អូរ​កណ្តោល ត្រូវ​បាន​បើក​ដំណើរការ​ឡើងវិញ ក្រោយពី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១​នាក់​នៅ​តំបន់​នេះ បានជា​សះស្បើយ

បានផុស

នៅ

កំពង់ចាម ​៖ នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ប្រគល់​ជូន​លិខិត​រដ្ឋបាល​មួយច្បាប់​ជូន​ម្ចាស់​អាជីវកម្ម​ឡឥដ្ឋ នៅ​ភូមិ​អូរ​កណ្តោល ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម ដែល​លិខិត​នោះ​បញ្ជាក់​អំពី​ការ​បើក​ឲ្យ​អាជីវកម្ម​ផលិត​សំណង់​មានដំណើរ​ការ​ជា​ប្រក្រតី​ឡើងវិញ​ចាប់ពី​ថ្ងៃទី ៥​ខែមេសា ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្ត អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ខេត្តកំពង់ចាម និង​ជា​ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​នាំយក​លិខិត​នេះ​ទៅជូន​ម្ចាស់​អាជីវកម្ម​ឡឥដ្ឋ​ដោយផ្ទាល់ នៅ​ថ្ងៃទី ៦ ខែមេសា​នេះ​តែម្តង​។ សកម្មភាព​នៃ​ការបើក​ឡើងវិញ​អាជីវកម្ម​ឡឥដ្ឋ​នៅថ្ងៃនេះ ក៏មាន​ការចូលរួម​ដែរ​ពី​លោក​អភិបាលស្រុក​កងមាស លោក​មេឃុំ​ព្រែក​ក្របៅ កម្លាំងប្រដាប់អាវុធ​មូលដ្ឋាន និង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កងមាស​។

ជា​មួយ​នឹង​សកម្មភាព​ខាងលើ​នេះ បងប្អូន​ត្រូវ​បាន​កំណត់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ជិត​១​ខែ តាំងពី​ថ្ងៃទី ៦ ខែមីនា មក​រួម​ទាំង​ម្ចាស់​អាជីវកម្ម​ឡឥដ្ឋ​ផង សរុប​ទាំងអស់ ១២​គ្រួសារ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ប្រកាស​ឲ្យ​ចាប់ផ្តើម​ឡើងវិញ​អាជីវកម្ម​ឡឥដ្ឋ ដែល​មានន័យថា​បងប្អូន​កម្មករ​ទាំងអស់​នៅ​ទីនោះ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អាច​វិល​មក​ធ្វើការ​វិញ នៅ​ថ្ងៃទី ៥ ខែមេសា ក្រោយពី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ម្នាក់ ឈ្មោះ មិន ស៊ីថាន ដែល​ចេញពី​ព្រឹត្តិការណ៍ ២០​កុម្ភៈ ត្រូវ​បាន​ធ្វើតេស្ត​អវិជ្ជមាន​លើក​ចុង​ក្រោយ កាលពី​ថ្ងៃទី ៤ ខែមេសា កន្លងទៅ​។

សូម​បញ្ជាក់​ថា ​បុរស​ម្នាក់​នេះ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​លទ្ធផល​វិជ្ជមាន​នៅ​ថ្ងៃទី ៦ ខែមីនា និង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ក្រោយពេល​គាត់​បាន​ធ្វើ​ដំណើរ​មកពី​ខេត្ត​ព្រះសីហនុ​មកកាន់​ស្រុកកំណើត ពោល​គឺ​ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ហើយ​គាត់​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ខេត្ត​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃទី ៤ ខែមេសា ក្រោយពី​លទ្ធ​ផលស​តេស្ត​អវិជ្ជមាន​ចុងក្រោយ។

ជាមួយ​ការ​អប​សាទរ​ចំពោះ​ការ​ជាសះស្បើយ​នេះ និង​ការប្រកាស​ឲ្យ​អាជីវកម្ម​ឡឥដ្ឋ​នេះ​មានដំណើរ​ឡើងវិញ បងប្អូន​កម្មករ​ទាំង​អស់ ត្រូវ​បាន​ផ្តល់ជូន​នូវ​សម្ភារៈ និង​ថវិកា ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន ទឹកក្រូច​ដប​ធំ ១​យួរ ស្មើនឹង​៦​ដប ឧបត្ថម្ភ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថវិកា ២០,០០០​រៀល ដែល​ឧបត្ថម្ភ​របស់​រដ្ឋបាល​ស្រុក​កងមាស និង​ប័ណ្ណ​ផ្សព្វផ្សាយ​អំពី​វិធានការ​៣​ការពារ និង​៣​កុំ ដែល​ជា​ប័ណ្ណ​បោះពុម្ព​ដោយ​រដ្ឋបាល​ឃុំ​ព្រែក​ក្របៅ ចែក​ជូន​ដល់​កម្មករ​ឡឥដ្ឋ​។

ជា​មួយ​គ្នា​នេះ ឯកឧត្តម ហាន កុសល ក៏បាន​ផ្តល់​ជូន​ទឹកក្រូច​ដប​ធំ​ចំនួន ៣​យួរ បន្ថែម​ទៀត​ដែល​ជា​អំណោយ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី និង​ម៉ាស់​ចំនួន​៦០០ ជូន​ទៅ​រដ្ឋបាល​ឃុំ​ព្រែក​ក្របៅ ដើម្បី​ប្រើប្រាស់​ក្នុង​គោលបំណង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩។

ជាមួយនឹង​ការប្រកាស​បើក​អាជីវកម្ម​ឡឥដ្ឋ​ឡើងវិញ​នេះ ឯកឧត្តម ហាន កុសល បាន​ជម្រាប​ជូន​ទៅ​ម្ចាស់​អាជីវកម្ម និង​កម្មករ​យ៉ាង​ខ្លី​ថា ១) ឆ្លងកាត់​បទពិសោធន៍​នៃ​ការ​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ជិត​១​ខែ បងប្អូន​យល់​បាន​ច្បាស់​ហើយ​ថា ​តើ​ខ្លួន​ត្រូវធ្វើ​អ្វី និង​ធ្វើ​ដូចម្តេច​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​ម្តង​ទៀត ព្រោះ​បើ​វា​កើត ខ្លួន​នឹង​ក្លាយជា​មនុស្ស​រងគ្រោះ​មុនគេ ២) ប្រសិនបើ​មាន​បងប្អូន កូនក្មួយ​មកពី​ខេត្ត​នានា ពិសេស​ខេត្ត​ដែលមាន​ហា​នី​ភ័យ​ខ្ពស់ ត្រូវ​ណែនាំ​ឲ្យ​ពួកគាត់​ធ្វើ​ចត្តាឡី​ស័ក ១៤​ថ្ងៃ និង​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម​ដើម្បី​ជួយ​គ្រប់គ្រង​បន្ថែម ៣) ចុះឈ្មោះ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ឲ្យ​បាន​គ្រប់គ្នា និង​៤) អនុវត្ត​ឲ្យ​បាន​ល្អ​ជានិច្ច​នូវ​វិធានការ ៣​ការពារ និង ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចុងក្រោយ ឯកឧត្តម​បាន​ផ្តាំផ្ញើ​តែមួយ​ម៉ាត់​ជូន​ដល់​បងប្អូន​កម្មករ​ថា “​រាជរដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ខេត្ត ស្រុក ឃុំ នៅ​ជាមួយ​បងប្អូន​គ្រប់ពេលវេលា​”​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី ៤ ខែមេសា កន្លងទៅ ក្រុមគ្រូពេទ្យ​ខេត្ត​បាន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​២​នាក់ ចេញពី​មន្ទីរពេទ្យ ដោយសារ​ពួកគាត់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ នៅសល់​អ្នកជំងឺ​ចំនួន ៧​នាក់​ផ្សេងទៀត កំពុង​សម្រាក​ព្យាបាល​បន្ត៕

ដោយ ៖ អត្ថបទ និង រូបភាព លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

កូរ៉េ ផ្តល់ជំនួយលើវិស័យសុខាភិបាល ដោយជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ

ព័ត៌មានជាតិ២៥ នាទី មុន

ប្រធានរដ្ឋសភាវៀតណាម អញ្ជើញសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បំពេញទស្សនកិច្ចផ្លូវការ ក្នុងពេលសមស្រប

ព័ត៌មានជាតិ៣៦ នាទី មុន

អ្នកនាំពាក្យ៖ ការឃាត់ខ្លួនសកម្មជនបក្សឆន្ទៈខ្មែរ មិនមែនជាការកំហែងសកម្មជននយោបាយឡើយ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Metfone Stars ទទួលបាន​អ្នក​ចូល​ទស្សនា​ជាង ១០០​លាន​ដង​ត្រឹម​រយៈ​ជិត​បី​សប្តាហ៍

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

Sokha Hotels

ព័ត៌មានពេញនិយម