រដ្ឋបាល​ក្រុង​បាវិត ទទួល​អំណោយ​គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន ពី​ឯកឧត្តម លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាវិត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋបាល​ក្រុង​បាវិត ទទួល​អំណោយ​គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន ពី​ឯកឧត្តម លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាវិត

បានផុស

នៅ

ស្វាយរៀង ៖ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​នាំយក​គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន បាន ប្រគល់ ជូន រដ្ឋបាល ក្រុង​បាវិត ដើម្បី​ចូលរួម​ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​បាវិត និង​ចុះសួរសុខទុក្ខ លើកទឹកចិត្ត​ដល់​មន្ត្រីរដ្ឋបាល​ក្រុង​បាវិត សង្កាត់​ទាំង​៥ ក្រុមគ្រូពេទ្យ និង​កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង​បំពេញការងារ​យ៉ាងសកម្ម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម លី ធុជ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តស្វាយរៀង រដ្ឋបាល​ក្រុង​បាវិត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ក្រុមគ្រូពេទ្យ ដែល​បាន​យកចិត្តទុកដាក់ ពុះពារ​យ៉ាង​សស្រាក់សស្រាំ​គ្រប់បែបយ៉ាង ដើម្បី​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការងារ​គ្រប់គ្រង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វីដ កំពុង​រីក​រាលដាល​យ៉ាងខ្លាំង នៅ​ក្រុង​បាវិត​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍ និង​លទ្ធផល​នៃ​ការធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​យ៉ាងច្រើន​នៅ​ក្រុង​បាវិត និង សូម អំពាវនាវ​ឲ្យ​អ្នករកស៊ី​ទទួលទាន ប្រជាពលរដ្ឋ និង​កម្មករ​-​កម្ម​ការ​នី ទាំងអស់​នៅ​ក្រុង​បាវិត ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្តន៍​តាម​សេចក្តីណែនាំ​ផ្សេងៗ​របស់​ក្រសួងសុខាភិបាល​ចំពោះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ត្រូវអនុវត្ត​ន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី “៣​កុំ ៣​ការពារ​” និង​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅតាម​មូលដ្ឋាន​របស់ខ្លួន​តាម​ផែនការ​របស់​រដ្ឋបាល​ខេត្ត​។

ក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម លី ធុជ ក៏បាន​នាំយកមក​នូវ​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់ មក​ប្រគល់ជូន​រដ្ឋបាល​ក្រុង​បាវិត រួមមាន​៖ អង្ករ ២​តោន​, មី​ម៉ា​ម៉ា ៤៥​កេស​ធំ , ត្រីខ ៤៥​កេស​ធំ​, ទឹកបរិសុទ្ធ ១០០​កេស​, អាលកុល ២៥០​លីត្រ​, ទឹក​ផ្លែឈើ ២០​កេស​, អាវ​ពេទ្យ​(PPE) ១៥០, របាំងមុខ​២៥០, ម៉ាស់​ធម្មតា ៦០០០, ម៉ាស់​ពេទ្យ​(N95) ៥០០, ស្រោមជើង​ពេទ្យ ១០០​គូរ​, អាវ​ការពារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ៥, និង​ថវិកា​មួយចំនួនទៀត​។

ចំពោះ​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់ និង​បែង​ចែកជូន​៖ ទី​១/​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្រុង​បាវិត​, ទី​២/​អធិការ​ក្រុង​បាវិត​, ទី​៣/​កងរាជអាវុធហត្ថ​ក្រុង​, ទី​៤/​ផ្នែក​សឹក​រង​ក្រុង​, ទី​៥/​មន្ទីរពេទ្យបង្អែក​ជី​ភូ​, ទី​៦/​មណ្ឌល​សុខភាព​បាវិត សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​បាវិត​។

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ និង​ក្រុមការងារ បាន​ចុះ​ពិនិត្យ​អគារ​ដែល​រដ្ឋបាលខេត្ត​ស្វាយរៀង បាន​រៀបចំឡើង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល ជំងឺ​កូ​វីដ​-១៩ នៅ​អគារ​ម៉ុក​បាយ ព្រមទាំង​បាន​ចុះ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​របស់​ក្រុមគ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​បាវិត ផងដែរ​៕

រូបភាព​និង​អត្ថបទ ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ២ នាទី មុន

រកឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​១០​នាក់​ឆ្លង​កូ​វីដ​-១៩​នៅ​រាជធានី​ភ្នំពេញ​

កូវីដ-១៩១០ នាទី មុន

កូវីដនៅ ឥណ្ឌា ! អស់ពីបោះចូលក្នុងទឹក សាកសពបន្ថែមទៀតកប់ក្នុងដីខ្សាច់នៅច្រាំងទន្លេគង្គា

កូវីដ-១៩១៧ នាទី មុន

វ៉ាក់សាំង AstraZeneca អាចទប់ទល់នឹងវីរុសបំប្លែងខ្លួនឥណ្ឌាបាន ទោះឆ្លង ក៏មិនឈឺធ្ងន់ដែរ

ព័ត៌មានជាតិ២០ នាទី មុន

តុលាការ​សម្រេច​​ផ្តន្ទា​ទោស​បុរស​ដុត​​សម្លាប់​ប្រពន្ធ​កូន​ក្នុង​ផ្នក់ភ្លើង ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត

ព័ត៌មានខ្លីៗ២២ នាទី មុន

សមត្ថកិច្ចបញ្ជូនមេខ្យល់៥នាក់ទៅតុលាការពីបទលួចនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services