Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ការងារ​ អំពាវនាវ​ដល់ក​ម្មករ​កុំ​មានការ​ព្រួយបារម្ភ​ក្នុង​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩

បានផុស

នៅ

​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករនិយោជិត សូមកុំ​មានការ​ព្រួយបារម្ភ​ក្នុង​ការចាក់​វ៉ាក់សាំង ​ព្រោះ​មិន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​បងប្អូន​អ្វី​ឡើយ ​ព្រោះ​គុណភាព​នៃ​វ៉ាក់សាំង​ គឺមាន​គុណភាព​ល្អ​អាច​ទទួលយក​បាន​។​

ថ្លែង​នៅ​សៀ​ល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ ​ខណៈ​អញ្ជើញ​ពិនិត្យមើល​ទីតាំង​សម្រាប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​បង​ប្អូនក​ម្មករ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ការស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ​គឺជា​ជំរើស​តែមួយគត់​ដែល​ជួយ​ឲ្យ​យើងទាំងអស់គ្នា អាច​ជៀស​ផុតពី​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រាត​ត្បាត​ដ៏​កាច​សាហាវ​នេះ​បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ថា​ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​កម្មករនិយោជិត សូមកុំ​មានការ​ព្រួយ​បារម្ភ​ក្នុង​ការចាក់​វ៉ាក់សាំង ដែល​រាជរដ្ឋាភិបាលបាន​នឹង​កំពុងផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ​នេះ ព្រោះ​គុណភាព​នៃ​វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល បាន​យកមក​ចាក់​ជូន​តាំងពី​ចាប់​ផ្តើម​ដំបូង​រហូតដល់​ពេលនេះ គឺមាន​គុណភាព​ល្អ​អាច​ទទួលយកបាន ​ហើយ​យ​សូម​ឲ្យ​បង​ប្អូន​ទាំង​អស់​មានការ​ជឿ​ជាក់លើ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដែល​បាន​គិតគូរ​ខ្ពស់​ដល់​សុខភាព​របស់​បងប្អូន​»​។​

គួរ​បញ្ជាក់ថា ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩(​ស៊ី​ណូ​វ៉ា​ក់​) ជូន​បងប្អូន​កម្មករ និយោជិត​ តាម​រោងចក្រ សហគ្រាសនៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១នេះ​តទៅ​ហើយ​ និង​នៅតាម​បណ្តា​ខេត្ត​អាទិភាព​ផ្សេងៗ​ទៀត​ក៏បាន​នឹង​កំពុង​រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម