Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះខណ្ឌច្បារអំពៅ ចុះ​ហាមឃាត់ការធ្វើដំណើរចេញ-ចូលឆ្លងខេត្ត

បានផុស

នៅ

កម្លាំងចម្រុះខណ្ឌច្បារអំពៅ រួមមាននគរបាល កងរាជអាវុធហត្ថ និងប្រជាការពារជាច្រើននាក់ នៅវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែមេសានេះ ឆ្នាំ២០២១ បានចុះអនុវត្តសេចក្តីសម្រេចជុំវិញការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីខេត្តមួយទៅខេត្តមួយ។

រាជរដ្ឋាភិបាល​បាន​សម្រេច​ហាមឃាត់ការធ្វើដំណើរ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល​១៤​ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយទៅខេត្តមួយទៀត ខណៈដែលរាជធានីភ្នំពេញ និងខេត្តកណ្តាល មិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញចូល ទៅវិញទៅមកនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងចម្រុះដឹកនាំដោយលោក បេង ដាណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៧ ខែមេសានេះ បានចុះត្រួតពិនិត្យនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ព្រំប្រទល់រវាងខណ្ឌច្បារអំពៅ នឹងខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា បានឲ្យដឹងថា ដោយគោរពទៅតាមសេចក្តីសម្រេចថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល បន្ថែមពីលើបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺតម្រូវឲ្យមានការបិទចរាចរណ៍ធ្វើដំណើរចេញចូលរាជធានីខេត្តបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃចាប់ពីម៉ោងសូន្យនៃថ្ងៃទី ៧ ខែមេសា រហូតដល់ថ្ងៃទី ២០ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រ នៃខេត្តមួយទៀត លើកលែងតែភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ។

នៅក្នុងសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល ក៏មានការលើកលែងក្នុងការហាមឃាត់ចរាចរណ៍ធ្វើដំណើរចេញចូលរាជធានីខេត្ត សម្រាប់ករណីចាំបាច់មួយចំនួនផងដែរដូចជាការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីបំពេញការងារ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ រថយន្តពន្លត់អគ្គភ័យ និងរថយន្តដឹកកម្មករជាដើម។

ជាក់ស្តែងនៅចំណុចគោលដៅ អនុវត្តខាងលើ សមត្ថកិច្ចបានធ្វើការឃាត់គ្រប់យានយន្ត ឬយានជំនិះទាំងអស់ ដើម្បីសាក​​សួរនាំ លើកលែងតែរថយន្តកុងតឺន័រដឹកទំនិញធុនធំប៉ុណ្ណោះ។

ការឃាត់សួរនាំនោះ បើរកឃើញថា អ្នកដំណើរទាំងនោះ ពិតជាមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការធ្វើដំណើរឆ្លងចេញចូលរាជធានីខេត្តប្រាកដមែននោះទើបអនុញ្ញាតឲ្យទៅបន្ត ប៉ុន្តែបើពិនិត្យឃើញថា មិនមានការចាំបាច់ ពិសេសពុំមានបណ្ណ ឬឯកសារគ្រប់គ្រាន់បញ្ជាក់ពីកាតព្វកិច្ចការងារនោះ បុគ្គលនោះនឹងត្រូវណែនាំឲ្យត្រឡប់ក្រោយវិញ មិនតម្រូវឲ្យ​ចេញចូលទៅមកបាននោះឡើយ៕

អត្ថបទ៖លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៤ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម