Connect with us

ព័ត៌មានជាតិ

ខេត្ត​បាត់ដំបង កំពុងរឹតបន្តឹង​ការចេញចូលឆ្លង​ព្រំដែន​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាលជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​សមត្ថកិច្ច​ខេត្ត​បានចេញ​បទបញ្ជា​យ៉ាង​តឹងរឹង ដើម្បី​អនុវត្ត​នូវ​អនុសាសន៍​របស់​សម្តេច ដែល​បានកំណត់​យ៉ាងច្បាស់​ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើ​រឆ្ល​ង​ខេត្ត រយៈពេល​២​សប្តាហ៍។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយពី​ទទួលបាន​នូវ​បទបញ្ជា​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ស្តីពី​ការបិទ​ការធ្វើ​ចរាចរណ៍​ឆ្លង​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ នៅ​ទូទាំងប្រទេស​រួចមក លោក​ឧ​ត្ត​ម​សេនីយ​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បានដាក់​ផែនការ​ទៅលើ​អធិការ​ដែល​នៅជាប់​នឹង​ប្រទល់​ខេត្ត ដែលមាន​ខេត្ត​ពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ ឲ្យ​ដាក់​កម្លាំង​លើ​កំណាត់​ផ្លូវជាតិ ដោយ​មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ឡើយ។ បទបញ្ជា​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ពី​ម៉ោង០០ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ នេះ​តទៅ ដោយ​ការបិទ​នេះ​មាន​រយៈពេល១៤ថ្ងៃ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល នូវ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​នៅ​ក្នុង​សហគមន៍​មួយ​ចំនួនរបស់​ប្រទេស​កម្ពុជា ។​

​នៅ​យប់​នោះដែរ គេ​សង្កេត​ឃើញ​លោក​វរសេនីយ៍ឯក ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោងឬស្សី បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ក្បែរ​ខាង ដោយ​យោង​តាម​គោល​ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួងមហាផ្ទៃ​នឹង​គោរព​តាម​បទ បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង ដោយ​លោក​បាន​ដឹកនាំ​កម្លាំង​ចំនួន ២៥ រូប កម្លាំង​សឹក​រង​ចំនួន​២​នាក់ និង​គ្រូពេទ្យ​មូលដ្ឋាន។ នៅ​កណ្តាល​អាធ្រាត្រ​នោះ​ដែរ កម្លាំងចម្រុះ​បានដាក់​គោលដៅ​ឈរជើង នៅត្រង់ចំណុច​ព្រំប្រទល់​ខេត្ត​បាត់ដំបង​និង​ខត្ត​ពោធិ៍សាត់ ​គឺ​ត្រូវ​បិទ​ការធ្វើ​ចរាចរណ៍​មិន​ឲ្យ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ឡើយ ដើម្បី​អនុវត្ត​(៣​កុំ​៣​ការពារ​) ឲ្យ​បាន​១០០ភាគរយ៕

អត្ថបទ៖ សោ និយម​រដ្ឋ​

សូមចុចអាន៖ ក្រសួង​ការងារ​ប្រកាស​ឲ្យ​ម្ចាស់​រោងចក្រ​មក​ធ្វើ​ប័ណ្ណ​ដឹក​កម្មករនិយោជិត​ សម្រាប់ធ្វើ​ដំណើ​រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម