Connect with us

ព័ត៌មានជាតិ

ខឹង​មិន​ព្រម​ត្រូវរ៉ូវ​គ្នា​វិញ អតីត​ប្តី​ដេញ​ចាក់​ប្រពន្ធ ផ្អើល​ពេញ​ក្រុង​សៀមរាប​ទាំងយប់​

បានផុស

នៅ

​ស្ត្រី​ម្នាក់​ត្រូវ​អតីត​ប្តី​បើក​ម៉ូតូ​កង់​បី (PassAPP)​ដេញ​បុក​និង​ចាក់​មួយ​កាំបិត បណ្តាល​ឲ្យ​រងរបួស រួច​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៦​ ខែមេសា ​ឆ្នាំ​២០២១ ស្ថិត​នៅមុខ​កន្លែង​លក់​ផ្លែឈើ ផ្សារលើ​ធំថ្មី ក្នុង​ភូមិ​ដក​ពោធិ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ពួកគាត់​ឃើញ​បុរស​ម្នាក់​បាន​អង្គុយ ក្នុង​(PassAPP) ដែល​ចត​នៅមុខ​កន្លែង​លក់​ផ្លែឈើ ផ្សារលើ​ធំថ្មី ខណៈពេល​នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់​និង​ក្មេងស្រី​ម្នាក់ ជិះ​ម៉ូតូ មក​កន្លែង​លក់​ផ្លែឈើ មួយសន្ទុះ​ស្រាប់​ឃើញ​បុរស​អ្នកបើក​(PassAPP) ដែល​ចត​នៅមុខ​កន្លែង​លក់​ផ្លែឈើ នោះ​បើក​ចេញមក​សំដៅ​ស្ត្រី​នោះ​។​ ប្រភព​បាន​បន្តថា ក្រោយពី​បើក​ដេញ បុក​ស្ត្រី ពេញ​ផ្សារលើ​ធំថ្មី បណ្តាល​ឲ្យ​ម៉ូតូ​និង (PassAPP) រួចមក​ក៏​ឃើញ​បុរស​នោះ​ទាញ​កាំបិត​ចិតបន្លែ ចាក់​មកលើ​ស្ត្រី​នោះ​ចំនួន​២កាំបិត ចាក់​បុក​ចំពោះ ខាងក្រោម​ដោះ ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​របួសធ្ងន់ ត្រូវ​បាន​ប្អូនស្រី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯក ជន ស៊ឹង រិទ្ធី រ៉េត​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ហិង្សាដោយ​ចេតនានេះ បាន​កើត​ឡើង​រវាង ប្តីប្រពន្ធ កាលពី​យប់មិញ​នៅមុខ​ផ្សារលើ​ធំថ្មី បង្កឡើង​ដោយ​ប្តី បាន​យក​កូនកាំបិត មកចាក់​ប្រពន្ធ បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ទុក​(PassAPP) ពាក់​ស្លាក​លេខ​សៀមរាប ១.AF.៨៨០៣ នៅ​កន្លែងកើតហេតុ រួច​យក​ម៉ូតូ​របស់​ប្រជា​ការពារ​ភូមិ ជិះ​ចេញទៅ​បាត់​។ ​ប្រភព​បាន​បញ្ជាក់​ថា បន្ទាប់ពី​ជិះ​ម៉ូតូ របស់​ប្រជា​ការពារ​ភូមិ យកទៅ​ទុក​នៅផ្ទះ​របស់ខ្លួន​ក្នុងភូមិ​ខា្នរ សង្កាត់​ជ្រាវ ហើយ​យក​រថយន្ត ឡុ​ច ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប ២.C៧១៧៣ ចេញ​ដោយ​សុវត្ថិភាព​។​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា ជនបង្ក​ឈ្មោះ តាំង លាប ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប ចំណែក ស្ត្រី ជនរងគ្រោះឈ្មោះ លាន ប៊ុន ណាត អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ សង្កាត់​ជាមួយគ្នា ហើយ​មានកូន​ចំនួន​២ នាក់​(​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់ រីឯ កូន ទាំង​នាក់​រស់នៅ​ជា​ស្ត្រី​រងគ្រោះ​ដែល​បាន​លែងលះគ្នា​ជាង​១​ឆ្នាំ​ហើយ​។ ​ប្រភព​បន្ថែម​ថា ជន​បង្ក​បាន​ព្យាយាម​សុំ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញ ​តែ​ភាគី​ខាង​ស្រី​មិន​ព្រម ទើប​កើតជា​រឿង​ទំនាស់​រហូត​បង្ក​ហិង្សា​នេះ​ឡើង​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សហការគ្នា ស្វែងរក​តាម​ចាប់ខ្លួន​ជនបង្ក​ដើម្បី​យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​៕​

អត្ថបទ៖ កុសល​

សូមចុចអាន៖ ខឹងចិត្តគេមិនស្រឡាញ់ ចង ក សម្លាប់ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម